(ភ្នំពេញ)៖ មហាជនទូទៅក៏ដូចជាអ្នកគាំទ្រ តារាសម្ដែងរាងតូចច្រឡឹង ចង្កេះអង្ក្រងពូកែរាយមន្តស្នេហ៍រយពាន់ កញ្ញា ម៉ាក សែនសូនីតា ពិតជាអន្ទះសារចង់ដឹង ពីអាថ៌កំបាំងនៃម្ចាស់កាដូនូវទឹកប្រាក់ប្រមាណ ៩៩៩.៩៩​​ដុល្លារ ដែលត្រូវបានគេសង្ស័យថា ជាប្រុសស្នេហ៍របស់នាង​ជូនក្នុងថ្ងៃពិសេស ពេលដែលនាងទៅលេងកម្សាន្ត នៅបរទេស។ យ៉ាងណាមិញ តារាសម្ដែងញញឹមស្រស់ ពូកែបញ្ចេញឫកពារគួរឲ្យគ្រឺតខ្នាញ់ កញ្ញា ម៉ាក សែនសូនីតា (តូតា) នឹងទម្លាយអាថ៌កំបាំង ទាំងអស់នេះឲ្យប្រិយមិត្តអ្នកទស្សនាបានដឹងនៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ តាមរយៈកម្មវិធី «អាថ៌កំបាំង​ក្រៅឆាករបស់តារា» ផ្សាយផ្ទាល់នៅលើ Fresh News TV ។

​ជាការពិតមួយរយៈចុងក្រោយនេះ មហាជនជាច្រើនបានបង្ហាញការចាប់អារម្មណ៍ខ្លាំង និងបង្កជាភាពភ្ញាក់ផ្អើល ពេញបណ្ដាញសង្គម Facebook ជាពិសេស Fan របស់តារាសម្ដែង ម៉ាក សែនសូនីតា ​ចំពោះម្ចាស់ Decorative ដែលបានដាក់ផ្កាលើ​គ្រែគេងរបស់នាង រហូតដល់ធ្វើឲ្យនាងភ្ញាក់ផ្អើល និងរំភើបចិត្តអស្ទើរហោះ។
តើបុរស​រូបណា ដែលមានវាសនា អាចចេញចូលបន្ទប់គេងរបស់នាងបាន? តើមានអត្ថន័យយ៉ាងណាចំពោះ កាដូដ៏ភ្ញាក់ផ្អើលជាទឹកប្រាក់ ៩៩៩៩.៩៩​​ ដុល្លារ របស់នាង ក្នុងថ្ងៃខួបកំណើតរបស់បងស្រីនាង?

អ្វីដែលកាន់តែចង់ដឹងបន្ថែមទៀតនោះ គឺថាតើបុរសរូបណា ដែលបានរួមដំណើរកម្សាន្តជាមួយនាង ដល់ទឹកដីប្រទេសថៃ កាលពីពេលកន្លងទៅថ្មីៗនេះ? ចម្ងល់ទាំងអស់នេះ ម៉ាក សែនសូនីតា នឹងទម្លាយជូនឲ្យអស់ការសង្ស័យដល់ប្រិយមិត្តទាំងអស់ ជាពិសេសពីបុរសអាថ៌កំបាំងម្នាក់ ដែលបានចូលដល់ក្នុង បន្ទប់គេងរបស់នាង ក្នុងកម្មវិធី «អាថ៌កំបាំង ក្រៅឆាករបស់តារា» នាយប់ថ្ងៃសៅរ៌ ទី៣០ខែ​កញ្ញា ឆ្នាំ២០១៧ នេះ តាមរយៈកម្មវិធី​ផ្សាយផ្ទាល់នៅលើ Fresh News TV ចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង៨៖០០នាទីយប់។ សូមបងប្អូន រង់ចាំចូលទស្សនាឲ្យបានគ្រប់គ្នា...!