(ភ្នំពេញ)៖ ឱកាសពិសេស បានមកដល់ទៀតហើយ សម្រាប់មហាជនកម្ពុជា ពិសេសសិស្សានុសិស្ស នឹងទទួលបានការស្វែងយល់ពីសមត្ថភាពរបស់ខ្លួ​ន និងជំនាញសម្រាប់ថ្ងៃអនាគត ព្រមទាំងមានឱកាស ទទួលបានអាហារូបករណ៍ ពីសាកលវិទ្យាល័យពុទ្ធិសាស្រ្តថែមទៀតផង ជាមួយនឹងព្រឹត្ដិការណ៍ ការពិព័រណ៍ វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្របច្ចេកវិទ្យា Discovery Week ។

ដែលប្រព្រឹត្តទៅមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ វេលាម៉ោង១០ព្រឹក ដល់ម៉ោង៥ល្ងាច នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រផ្ទាល់តែម្តង ដែលមានទីតាំងស្ថិតនៅជាប់សាលាភាសាបារាំង អាលើយ៉ង់ (Alliance Franciáse) ។

តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថា ជំនាញនៅក្នុងវិស័យសុខភាព និងបច្ចេកវិទ្យាមានលក្ខណៈបែបណានោះ? ឬក៏ចង់ស្វែងយល់ ពីសមត្ថភាពរបស់ខ្លួនអ្នកដែរឬទេ? ឥឡូវនេះលោកអ្នកមានឱកាស ក្នុងការធ្វើការស្វែងយល់បន្ថែម ពីសមត្ថភាព និងសក្តានុពលរបស់អ្នកហើយ នៅក្នុងពិព័រណ៌វេជ្ជសាស្ត្រនិងវិទ្យាសាស្ត្របច្ចេកវិទ្យា Discovery Week ។

បន្ទាប់ពីមានភាពជោគជ័យ ក្នុងការរៀបចំពិព័រណ៏វេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តបច្ចេកវិទ្យា នៅផ្សារទំនើប Exchange Square កាលពីដើមខែកញ្ញារួចមក ក្រុមការងារ The Idea បានសហការជាមួយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដោយរៀបចំឡើងវិញ នូវពិព័រណ័វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្របច្ចេកវិទ្យាម្ដងទៀត ដែលលើកនេះជាលក្ខណៈសប្ដាហ៍តែម្ដង ដែលមានឈ្មោះថា Discovery Week សម្រាប់សិស្សានុសិស្ស ដែលទើបតែនឹងបញ្ចប់ការសិក្សា នៅថ្នាក់វិទ្យាល័យ ដែលត្រៀមខ្លួនក្នុងការស្វែងរកជំនាញ ថ្នាក់មហាវិទ្យាល័យ សម្រាប់អនាគតរបស់ពួកគេ។

ពិព័រណ៌នេះ រួមមានសកម្មភាពកំសាន្តជាច្រើន ការបង្ហាញពីវិជ្ជាជីវៈ និងសារៈប្រយោជន៍របស់ជំនាញនីមួយៗដូចជា៖
*វេជ្ជសាស្រ្ត
*ទន្តសាស្រ្ត
*គិលានុបដ្ឋាក
*ឱសថសាស្ត្រ
*វិទ្យាសាស្រ្តព័ត៌មានវិទ្យា
*ជំនាញខាងផ្នែកពិគ្រោះសុខភាព
*ការបង្កើត 3D animation
*ការគ្រប់គ្រងប្រព័ន្ធទិន្នន័យនិងបណ្តាញ
*Cloud computing, cyber security និងជំនាញជាច្រើនទៀត ដោយមានការចង្អុលបង្ហាញពន្យល់ផ្ទាល់ នៅក្នុងកម្មវិធីទាំងមូល ដើម្បីឲ្យសិស្សានុសិស្ស មានភាពងាយស្រួល ក្នុងការស្វែងយល់ និងជ្រើសរើសជំនាញ ដែលពួកគេពេញចិត្ត រួមទាំងមានស្តង់លក់អាហារជាច្រើនទៀតផងដែរ ។មិនត្រឹមតែប៉ុណ្ណោះ សិស្សានុសិស្ស អាចមានលទ្ធភាពស្វែងយល់ ពីព័ត៌មានបន្ថែមផ្សេងៗ ដែលទាក់ទងជាមួយនឹងសាកលវិទ្យាល័យដូចជា កំណែទម្រង់ប្រព័ន្ធសិក្សា ជំនាញសិក្សាតាមមុខវិជ្ជានីមួយៗ ដែលរួមមានជំនាញសិក្សាថ្មីៗ តម្លៃសិក្សា សម្ភារសិក្សា និងមជ្ឈដ្ឋានទាំងមូលផងដែរ ។

គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រ និងសុខាភិបាលមួយ ដែលបានបង្កើតឡើង តាំងពីឆ្នាំ២០០៧ ក្រោមការទទួលស្គាល់ជាផ្លូវការ ដោយរាជរដ្ឋាភិបាល ហើយជាសាកលវិទ្យាល័យមួយ ដែលមានស្តង់ដារក្នុងការសិក្សានិង បង្រៀនជាច្រើនជំនាញ រួមមានទស្សនៈវិស័យ ដែលបានទទួលស្គាល់ ជាលក្ខណៈជាតិ និងអន្តរជាតិ ក្នុងការបង្កើនធនធានមនុស្ស ក្នុងប្រទេសកម្ពុជាផងដែរ។

ថ្មីៗនេះ សាកលវិទ្យាល័យនេះ ក៏បានពង្រឹងនូវគ្រឹះសា្ថនឧត្តមភាពសិក្សាអប់រំនឹង កំណែទម្រង់វគ្គសិក្សាជំនាញរបស់ពួកគេនីមួយៗ ហើយក៏បានផ្លាស់ប្តូរកម្មវិធីសិក្សា ដែលសិក្សា មកជាភាសាអង់គ្លេសទាំងមូល ហើយមិនត្រឹមតែបង្រៀនជំនាញជាក់លាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានបង្រៀនជំនាញបន្ទាប់បន្សំផងដែរ ដូចជាភាពជាសហគ្រិនជាច្រើន ដោយផ្តោត លើគោលដៅសំខាន់ៗក្នុងការពង្រឹងការអប់រំ ដើម្បីកែប្រែមុខមាត់កម្រិតនៃវិស័យអប់រំ នៅកម្ពុជា ដើម្បីឆ្ពោះទៅជាសាកលវិទ្យាល័យ ដែលឈានមុខគេក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្នុងតំបន់អាស៊ីទាំងមូលនេះផងដែរ។

សូមកុំភ្លេចចូលរួម ឲ្យបានច្រើនកុះករទាំងអស់គ្នា ដើម្បីស្វែងយល់អំពីសមត្ថភាពរបស់អ្នកនិងជំនាញសម្រាប់ថ្ងៃអនាគត និងអាចមានឱកាសទទួលបានអាហារូបករណ៏ពិសាកលវិទ្យាល័យ ហើយដែលពិព័រណ៏មួយនេះ បើកឲ្យមហាជន ជាពិសេសសិស្សានុសិស្ស ចូលរួមដោយសេរីផង និងឥតគិតថ្លៃ៕