(ភ្នំពេញ)៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បណ្តាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញមានភ្លៀងធ្លាក់គំហុកប្រមាណ៨០នាទី ខណៈពេលនេះ គិតត្រឹមម៉ោង១១៖៥០នាទី ស្ថានភាពទឹកភ្លៀងហាក់ថមថយបន្តិច។

អ្នកនាំពាក្យដដែលរូបនេះ បានបញ្ជាក់ទៀតថា បើពិនិត្យលើស្ថានភាពអាកាសធាតុ នៅពេលរសៀលថ្ងៃនេះ រាជធានីភ្នំពេញ អាចនឹងមានរបាយទឹកភ្លៀងថ្មីបន្ថែមទៀត៕