(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ខៀវ កញ្ញារីទ្ធ រដ្ឋម​ន្ត្រីករសួងព័ត៌មាន បានអញ្ជើញជាអធិបតីពិធីរំលឹកខួបនៃការ​ស្លាប់បាត់បង់ជីវិតអ្នកកាសែតខ្មែរ និងអ្នកកាសែតអន្តរជាតិ ក្នុងសម័យសង្គា្រមស៊ីវិលនៅកម្ពុជាចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។

ពិធីរំលឹកខួបនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អ្នកការសែតជាតិ និងអន្តរជាតិជាច្រើនអ្នកផងដែរ។

សូមបញ្ជាក់ថា សម័យសង្គ្រាមលន់នល់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ៧៥ មានអ្នកកាសែត២០០នាក់ មកយកព័ត៌មាននៅប្រទេសកម្ពុជា ក្នុងនោះខ្មែរក្រហមបាញ់សម្លាប់ ពេលទៅយកព័ត៌មាននៅត្រាំខ្នា ផ្លូវជាតិលេខ៣ អស់៧នាក់ និងសរុបអ្នកកាសែតស្លាប់អស់៣៧នាក់។ សង្គ្រាមនៅវៀតណាមជាង១០ឆ្នាំ អ្នកកាសែតស្លាប់តិចជាងនៅស្រុកខ្មែរ៥ឆ្នាំ ស្លាប់ច្រើនគឺនៅឆ្នាំ៧០៕