(បាត់ដំបង)៖ បុរសជើងខ្លាំង២នាក់ បើកឆាកប្រយុទ្ធគ្នាមួយប្រាវ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ នារសៀលម៉ោង២ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចភូមិថ្នល់បត់ ឃុំអូរំដួល ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

សមត្ថកិច្ចស្រុកភ្នំព្រឹក បានថ្លែងប្រាប់ភ្នាក់ងារ Fresh Nesw ប្រចាំខេត្តបាត់ដំបង ឲ្យដឹងថា កាលពីរសៀលម៉ោង២ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំនុចភូមិថ្នល់បត់ ឃុំអូរំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីអំពើហិង្សាមួយបានកើតឡើងបង្កឡើងដោយបុរស២ម្នាក់ បានយកកាំបិត និងពូថៅកាប់លើគ្នាទោវិញទៅមក។

សមត្ថកិច្ចដដែលបាន បានបន្តថា មុននឹងឈានមានករណីហិង្សានេះកើតឡើង ដោយសារបុរសដែលស្លាប់បាត់បង់ជីវិតដែល មានជំងឺសសៃប្រសាទ មានឈ្មោះ ឈ្មោះ គង់ កែ អាយុ៥៧ឆ្នាំ បានយកកាំបិតទៅកាប់លើបុរសម្នាក់ទៀតឈ្មោះ ជា ចន អាយុ៥៧ឆ្នាំ ឲ្យរបួសក្បាល និងពោះភ្លាមៗនោះ ជនសង្ស័យរត់ទៅយកកាំបិតកាប់តបតជាមួយជនរងគ្រោះបណ្តាលឲ្យស្លាប់តែម្តង ជនរងគ្រោះ និងជនសង្ស័យរស់នៅភូមិឃុំជាមួយគ្នា។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួន និងយកទៅព្យាបាលនៅមណ្ឌលសុខភាពឃុំពេជ្រចិន្តា ស្រភ្នំព្រឹក រងចាំចាត់ការតាមច្បាប់៕