(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយណែនាំឲ្យម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិត ដែលជាស្ដ្រីខ្មែរឥស្លាម ប្រើប្រាស់សម្លៀកបំពាក់ តាមបែបប្រពៃណីមកបំពេញការងារ។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានបញ្ជាក់ថា «យោងតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងយោងបទប្បញ្ញត្តិជាធរមាននានាស្ដីពី ការមិនរើសអើងម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យបងប្អូនកម្មករនិយោជតិ ដែលជាស្ដ្រីខ្មែរឥស្លាម អាចប្រើប្រាស់សម្លៀកបំពាក់
តាមបែបប្រពៃណីឥស្លាមមកបំពេញការងារ វៀរលែងតែប៉ះពាល់ដល់សុវត្ថិភាពការងារ របស់កម្មករនិយោជិត ដែលជាស្ដ្រីខ្មែរឥស្លាម»៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖