(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសាលិខិតអបអរសាទរក្នុងឱកាសនៃទិវាទេសចរណ៍ពិភពលោក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមប្រធានបទ «និរន្តរភាពទេសចរណ៍ ជាយន្តការសម្រាប់ការអភិវឌ្ឍ» នៅខេត្តកែប។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសារលិខិតថា រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា មានសចក្ដីរីករាយក្នុងការចូលរួមប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៧ ជាមួយពិភពលោកទាំងមូល ហើយឆ្លៀតក្នុងឱកាសនេះ ដើម្បីអបអរសាទរចំពោះសមិទ្ធផលទេសចរណ៍កម្ពុជា និងលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ បន្តគាំទ្រការអភិវឌ្ឍទេសចរណ៍កម្ពុជា សំដៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០៣០។

ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន៖