(ភ្នំពេញ)៖ វិទ្យាស្ថានជាតិសង្គមកិច្ច ប្រកាសពីការជ្រើសរើសនិស្សិតឲ្យចូលរៀនថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ សិក្សាបង់ថ្លៃក្រៅម៉ោង (វគ្គសៅរ៍-អាទិត្យ និងវេនយប់) សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨។

តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បញ្ជាក់ថា កាលបរិច្ឆេទចូលរៀន គឺចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០០១៧ខាងមុខនេះ និងចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។

សម្រាក់ការដាក់ពាក្យ និងព័ត៌មានលម្អិត សូមទាក់ទងទៅវិទ្យាស្ថានជាតិសង្គមកិច្ច ដែលមានទីតាំងអគារលេខ២០B វិថីដួងងៀប២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទូរស័ព្ទទំនាក់ទំនងលេខ ០១៧ ២២០ ៣២២/ ០៩៨ ៧៨១ ០១៩/ ០៩៨ ៧៥៦ ៦៥៧៕