(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបង្ហាញសេចក្ដីថ្លែងការណ៍របស់លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧២ នៅទីក្រុងញូវយ៉ក នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ។

នេះបើតាមសេចក្ដីថ្លែងការណ៍របស់លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ដែលមានចំនួន៦ទំព័រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។

សូមជម្រាបថា កិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧២ នេះបាន​ប្រព្រឹត្តទៅនាថ្ងៃទី១៩-២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដែលមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ ជាមួយប្រទេសប្រេស៊ីល និងប្រទេសកូឡុំប៊ី៕

សូមអានសេចក្ដីថ្លែងការណ៍ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖