(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តលើកឡើងថា សន្តិភាពបានធ្វើឲ្យ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានឱកាសគ្រប់ៗគ្នាគ្រប់ទីកន្លែង ទាំងការប្រកបរបបរកស៊ីទទួលទាន និងការរស់នៅពោរពេញដោយសេរីភាព។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «សន្តិភាពបានធ្វើឲ្យប្រជាពលរដ្ឋគ្រប់ ស្រទាប់វណ្ណៈមានឱកាសគ្រប់ៗគ្នាគ្រប់ទីកន្លែង។ អាជីវកររីករាយ និងរំភើបខ្លាំងណាស់ នៅពេលដែលបងប្អូនបានជួប សម្តេចតេជោ ដោយផ្ទាល់។ ពលរដ្ឋគ្រប់រូបក៏ដឹងច្បាស់ណាស់ថា សម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់យ៉ាង រួមទាំងអាយុជីវិត និងក្រុមគ្រួសារ ដើម្បីសន្តិភាពដែលមិនអាចកាត់ថ្លៃបាន។

ហេតុដូច្នេះហើយ បានប្រជាពលរដ្ឋគ្រប់ទីកន្លែងបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាតិដើម្បីកម្ពុជាមានសុខ សន្តិភាពស្ថិតស្ថេរយូរអង្វែង និងកាន់តែរីកចម្រើនខ្លាំងឡើង។ យើងទាំងអស់គ្នាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន និងសម្តេចតេជោ ហ៊ុន សែន តែមួយគត់នៅឆ្នាំ ២០១៨ ខាងមុខនេះ»!