(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនៅទីស្នាក់ការ គ.ជ.ប ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។

តាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញានេះ បានបន្តថា គ.ជ.ប ក៏នឹងផ្សព្វផ្សាយពីការស្រង់ឈ្មោះអ្នកបោះឆ្នោត ជម្រាបដល់ភាគីពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយជាតិ-អន្តរជាតិផងដែរ៕