(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លោក វ៉ាន់ សារាយ, កញ្ញា ឆេង សូរិយា, លោក ពេជ្រ ប៊ុនសាយ, លោក អាន សុគន្ធធារ៉ា, លោក ហួន លីហួ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យជនរួមជាតិ ចូលរួមទប់ទល់រាល់ឧបាយកល និងការប៉ុនប៉ងឱ្យកម្ពុជាធ្លាក់ក្នុងភាពវឹកវរជាថ្មី

២៖ កម្លាំងសមត្ថកិច្ចខេត្តក្រចេះ ចាប់ឃាត់ខ្លួនបុរសជើងខ្លាំងម្នាក់ ពូកែជេរប្រមាថសម្តេចតេជោ ហ៊ុន សែន តាមបណ្តាញសង្គម Facebook

៣៖ បុណ្យភ្ជុំឆ្នាំនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅលេងនៅរមណីយដ្ឋាននានា ជាង ១លាននាក់ ច្រើនជាងឆ្នាំទៅ ១៥,៧០ភាគរយ

៤៖ ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីស្លាប់មនុស្ស៧នាក់ជាបន្ដបន្ទាប់នៅខេត្តកំពង់ធំ គឺដោយសារបរិភោគ សាច់ព្រៃចំអិនមិនល្អ និងផឹកស្រាសរពុំមានប្រភពច្បាស់លាស់

៥៖ សាលាឧទ្ធរណ៍៖ អវត្តមាន លោក កឹម សុខា ក្នុងសវនាការ មុនអង្គសេចក្តីនៅថ្ងៃទី២៦ ខែកញ្ញា មិនប៉ះពាល់នីតិវិធីទេ

៦៖ អ្នកនាំពាក្យគណបក្សកាន់អំណាច អះអាងថា កម្ពុជាមិនបានរើសអើង ចំពោះការធ្វើនយោបាយការបរទេសជាមួយ ប្រទេសណាមួយទេ

៧៖ ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរកើតឡើង ៥២លើក ស្លាប់និងរបួស ១១៦នាក់

៨៖ អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យមន្ទីរធនធានទឹករាជធានីភ្នំពេញ ស្តារប្រឡាយព្រែកតាអេវ ក្នុងខណ្ឌច្បារអំពៅ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង

៩៖ ក្រុមហ៊ុន និងសហគ្រាសឯកជនបារាំងជាង៣០០ នឹងសិក្សាវិនិយោគនៅប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ តាមមូលនិធិ FPI

* ព័ត៌មានអន្តរជាតិ (World News)

១៖ សុន្ទរកថាប្រធានាធិបតី ដូណាល់ ត្រាំ៖ «ខ្ញុំតែងតែតម្តល់ផលប្រយោជន៍អាមេរិកមុនគេបង្អស់ គឺដូចអ្នកទាំងអស់គ្នាក្នុងនាមជាមេដឹកនាំ ត្រូវតែគិតគូរពីផលប្រយោជន៍ប្រទេសអ្នកមុនគេបង្អស់ដែរ»

២៖ កម្លាំងសមត្ថកិច្ចទីក្រុងញូយ៉ក សហរដ្ឋអាមេរិក «ចាប់ឃាត់ខ្លួនសមាជិកសភា៣រូបដែលមានអភ័យឯកសិទ្ធិ ដែលតវ៉ាមុខអគារពាណិជ្ជកម្មរបស់លោកត្រាំ» ប្រឆាំងនឹងការលុបចោលច្បាប់ការពារជនអន្តោប្រវេសន៍!

៣៖ ២៩ប្រទេសរងការរិះគន់ពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN ដែលធ្វើទុក្ខបុកម្នេញលើសកម្មជនសិទ្ធិមនុស្ស, កម្ពុជាមិនមានឈ្មោះក្នុងបញ្ជីនោះទេ

៤៖ គ្រោះរញ្ជួយដីនៅម៉ិចស៊ីកូ៖ «មនុស្សស្លាប់កើនដល់ ២៨២នាក់ ខណៈអ្នករងរបួសមានជាង ២,៦០០នាក់»

៥៖ លោក ដូណាល់ ត្រាំ «ត្រៀមបញ្ជីខ្មៅទុកកត់ឈ្មោះបុគ្គល និងអង្គភាពដែលរកស៊ីជាមួយកូរ៉េខាងជើង» ព្រមទាំងអរគុណចិន ដែលជួយជ្រោមជ្រែង!

៦៖ កូរ៉េខាងជើងចាប់ផ្តើម «យុទ្ធនាការប្រឆាំងអាមេរិក ជាប្រវត្តិសាស្ត្រ» ខណៈនឹងអាចមានការធ្វើតេស្ត គ្រាប់បែកអ៊ីដ្រូសែនជាថ្មី! ៕