(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា ក្នុយរយៈពេលបីថ្ងៃ គិតពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៃឱកាសបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់អគ្គិភ័យនៅទូទាំងប្រទេសកើតឡើងចំនួន២លើក បើធៀបទៅ និងឆ្នាំ២០១៦ ថយចុះ១លើក។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា កន្លែងដែលទទួលរងគ្រោះដោយសារអគ្គិភ័យរួមមានខេត្តកំពង់ធំ និងក្រុងភ្នំពេញ។ ដោយនៅខេត្តកំពង់ធំ បណ្តាលមកពីម្ចាស់ដុតខ្លួនឯង និងនៅភ្នំពេញ កើតឡើងដោយសារ ឆ្លងចរន្តអគ្គិសនី៕