(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែនសម្រាប់តារាសម្ដែង តារាចម្រៀង និងបង្ហាញម៉ូដសម្បូរទៅដោយស្ទីលប្លែកៗ អ្នកនាង ទូច ស្រីលក្ខណ៍ ដែលមានវាសនាធំបានឱកាស និងការសណ្ដោសប្រោសប្រណី ត្រូវបានថ្នាក់ដឹកនាំប្រទេសបានជូនជាស្រោមសំបុត្រជាប្រាក់ឧបត្ថម្ថកាលពីកុមារភាព រដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកគិតគូដល់អ្នកសិល្បៈ វិស័យសិល្បៈទាំងមូលយ៉ាងធំធេង ខណៈដែលនៅព្រលប់ថ្ងៃសៅរ៍សប្ដាហ៍នេះ ទូច ស្រីលក្ខណ៍ នឹងបង្ហាញស្រោមសំបុត្រនោះឲ្យមហាជនបានដឹងតាមរយៈការ Live ផ្សាយផ្ទាល់កម្មវិធី «​អាថ៌កំបាំង​របស់​តារា» របស់ Fresh News TV។

ជាមួយនេះផងដែរ ជីវិតសិល្បៈរបស់នាង ដូចជាការរសាត់អណ្តែតនៅក្នុងវិស័យសម្ដែង និង​បង្ហាញម៉ូដ និង​ចម្រៀងផងនោះ រហូតមានកេរ្តិ៍ឈ្មោះដល់សព្វថ្ងៃ តើអ្នកនាងត្រូវឆ្លងកាត់ការលំបាកអ្វីខ្លះ​? ​ម្យ៉ាងទៀតសព្វថ្ងៃនេះ ជីវិត​អាពាហ៍ពិពាហ៍របស់នាងនិងគ្រួសារ មានក្តីសុខ​យ៉ាងណា​? អ្នកនាង ទូច ស្រីលក្ខណ៍ នឹងបង្ហាញឲ្យបានដឹងក្នុង កម្មវិធី «​អាថ៌កំបាំង​របស់​តារា​» នា​យប់ថ្ងៃសៅរ៍ នេះ​វេលាម៉ោង​៧៖០០នាទី ដល់ម៉ោង៨៖០០នាទី ​ក្នុងកម្មវិធី Live ផ្ទាល់ Fresh News TV។ សូមប្រិយមិត្ត កុំភ្លេចរង់ចាំទស្សនា និងតាមដានទាំងអស់គ្នា៖