(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មានព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៧ ដោយបញ្ជាក់ថា នៅរយៈពេលនេះ ភ្លៀងនឹងធ្លាក់រាយប៉ាយកើនឡើងជាបន្តបន្ទាប់ក្នងកំរិតពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។

ក្រសួងបញ្ជាក់ទៀតថា ចំពោះនៅលើផ្ទៃសមុទ្រវិញ មានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ជាមួយគ្នានេះ ក្រសួងសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕