(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ដ្រីនៃកាកបាទក្រហមកម្ពុជា រួមទាំងមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃខេត្ដកំពង់ស្ពឺ,ខេត្ដកណ្ដាល អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបណ្ឌិត ប្រពៃណីជាតិ នៅវត្តហរិរក្សរាជិនី ហៅ​ (វត្ដវាំងចាស់) ដែលស្ថិតនៅ ឃុំវំាងចាស់ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ។

គួរបញ្ជាក់ថា​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជារៀងរាល់ឆ្នាំ តែងតែដឹកនាំ មន្ដ្រីគ្រប់លំដាប់ថ្នាក់ ទាំងនៅកាកបាទក្រហមកម្ពុជា​ និងមន្ដ្រីជាច្រើនផ្នែកទៀត ប្រារព្ធពិធីប្រពៃណីជាតិនេះ​ មិនដែលខានឡើយ៕