(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ១១៖០០នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះ អនុស្សរណៈនៃការយោគយល់ទាំង៦ ដែលត្រូវចុះហត្ថលេខារវាងកម្ពុជា-ចិន នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Liu Yunshan សមាជិកគណៈអចិន្ដ្រៃយ៍ នៃការិយាល័យនយោបាយ របស់គណៈកម្មាធិកាមជ្ឈិម បក្សកុម្មុយនិស្ដចិន CPC នៃសាធារណរដ្ឋប្រជាមានិតចិន។ លោក Liu Yunshan បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ។

ខាងក្រោមនេះជាអនុស្សរណៈនៃការយោគយល់ទាំង៦ ដែលត្រូវចុះហត្ថលេខារវាងកម្ពុជា-ចិន៖

១៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការផ្លាស់ប្តូទស្សនកិច្ចសិក្សា និង ការសហប្រតិបត្តិការ» រវាង គណបក្សកុម្មុយនីស្ត ចិន និង គណបក្សប្រជាជនកម្ពុជា

២៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការជំរុញទំនាក់ទំនងនិងសហប្រតិបត្តិការរវាងអង្គការមិនមែនរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា» រវាង បណ្តាញអង្គការមិនមែនរដ្ឋាភិបាលចិនដើម្បីទំនាក់ទំនងអន្តរជាតិ និង វេទិកាសម្ព័ន្ធសង្គមស៊ីវិល

៣៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការអនុវត្តគំរោងលើកកំពស់ជីវភាព» រវាង ក្រសួងសុខាភិបាល នែព្រះរាជាណាចក្រកម្ពុជា និង​មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍

៤៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការអនុវត្តគំរោងលើកកំពស់ជីវភាព»» រវាង ក្រសួងអប់រំ នែព្រះរាជាណាចក្រកម្ពុជា និង មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍

៥៖ អនុស្សរណៈយោគយល់គ្នា ស្តីពី «កិច្ចសហការថតភាពយន្តឯកសារ​​»​រវាងស្ថានីយទូរទស្សន៍មជ្ឈឹមចិន និង​​ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា

៦៖ អនុស្សរណៈយោគយលគ្នា ស្តីពី «ការសហប្រតិបត្តិការសិក្សាលើគំរោងសាងសង់បណ្តាញទូរទស្សន៍ឌីជីថលទូទាំងប្រទេសកម្ពុជា» រវាង ក្រសួងព័ត៌មានកម្ពុជា​នៃព្រះរាជាណាចក្រកម្ពុជា និង ទូទស្សន៍យួណាន នៃសាធារណរដ្ឋប្រជាមានិតចិន៕