(ភ្នំពេញ)៖ ​តាមចំណារឯកភាពរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូកម្ពុជា១០រូប ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន លើកទី១១ ស្ដីពីឧក្រិដ្ឋកម្មឆ្លនដែន និងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ដ្រីអាស៊ានលើកទី២ នៅទីក្រុងម៉ាលីន ប្រទេសហ្វីលីពីន។

កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២​០១៧ ដោយមានការចូលរួមពី ប្រធាន SOMTC អាស៊ាន មន្ដ្រីជាន់ខ្ពស់ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ អគ្គលេខាធិការរងរបស់អាស៊ាន លេខាធិការដ្ឋានអាស៊ាន និងគណៈប្រតិភូផ្សេងទៀតជាច្រើន។

​ជាក់ស្ដែងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះ​ មានកិច្ចប្រជុំលើកទីពីរថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្ដីពីការកើនឡើងនៃមូលវិវជ្ជកម្ម និងអំពើជ្រុលនិយមប្រកបដោយហិង្សា ហើយនៅថ្ងៃទី២០ ខែកញ្ញា ប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ានលើកទី១១ និងថ្ងៃទី២១ ខែកញ្ញា កិច្ចពិគ្រោះយោបល់ ថ្នាក់រដ្ឋមន្ដ្រីអាស៊ានបូក៣ លើកទី៩ និងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ដ្រីអាស៊ានបូកចិន លើកទី៥។

យ៉ាងមិញសម្រាបលទ្ធផលនៃកិច្ចប្រជុំទាំងអស់នេះ អង្គភាព Fresh News នឹងធ្វើការផ្សាយជូននៅពេលក្រោយទៀត៕