(សៀមរាប)៖ និស្សិតសាកលវិទ្យាល័យអង្គរ ហៅកាត់ថា AU នឹងទៅបំពេញទស្សនៈកិច្ចរយៈពេល១០ថ្ងៃ នៅសាធារណៈរដ្ឋកូរ៉េ ដើម្បីសិក្សាស្វែងយល់ពីការគ្រប់គ្រង និងការរីកចម្រើននៃប្រទេសមួយនេះ។

លោកបណ្ឌិត ញ៉ិល រដ្ឋា សកលវិទ្យាធិការរងទទួលបន្ទុកទំនាក់ទំននសាធារណៈ និងកិច្ចសហប្រតិបត្តិការអន្តរជាត នៃសាកលវិទ្យាល័យអង្គរ បានបញ្ជាក់ថា ក្នុងនាមសាកលវិទ្យាល័យអង្គរ លោកមានសេចក្ដីសោមនស្សរីករាយ ចំពោះដំណើរទស្សនៈកិច្ចរបស់និស្សិត AU ទៅសាធារណៈរដ្ឋកូរ៉េ ពីថ្ងៃទី២២ កញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។

លោកក៏សូមថ្លែងអំណរគុណ ចំពោះលោកបណ្ឌិត Inkyu Choi និងថ្នាក់ដឹកនាំមកពីសាកលវិទ្យល័យ YE Won University, KNU, Tong Myong University, Kumho Mitsui Chemical និងក្រុមប្រឹក្សាសាលាក្រុងសេអ៊ុល ដែលជួយសម្របសម្រួលដល់ដំណើរទស្សនៈកិច្ចរបស់លោក សាកលវិទ្យាធិការ និងនិស្សិតនៅក្នុងក្នុងរយៈពេល១០ថ្ងៃ។

លោកបណ្ឌិតបញ្ជាក់ថា ដំណើរទស្សនៈកិច្ចនេះ នឹងប្រព្រឹត្តទៅនៅក្រុងចំនួន០៥ ទី១៖ នៅទីក្រុងសេអ៊ូល ជំនួបរវាងប្រធានក្រុមប្រឹក្សាភិបាលក្រុងសេអ៊ូល, ទី២៖នៅទីក្រុង Dae Gu នឹងមានជំនួបជាមួយសាកលវិទ្យាល័យ KNU, ទី៣៖នៅទីក្រុងប៊ូសាន នឹងមានជំនួបជាមួយសាកលវិទ្យាល័យ Tong Myong University, ទី៤៖នៅទីក្រុង Yeosu ទស្សនាតំបន់ Kumho Mitsui Chemical និងទី៥៖នៅទីក្រុង Jeonju ជំនួបជាមួយសាកលវិទ្យាល័យ Chon Bak National University។

លោកបន្ថែមថា ទស្សនៈកិច្ចនេះដែលនឹងនាំមកនៅចំណេះដឹង ផ្នែក Soft Skills ដែលមានទំនៀមទម្លាប់ ប្រពៃណីយកូរ៉េ ដើម្បីបង្កើនការយល់ដឹងពី ភាពរីកចម្រើនរបស់សាធារណៈកូរ៉េ ដល់និស្សិត សាកលវិទ្យាល័យអង្គរ ជាការពិតណាស់ការរៀនក្នុងថ្នាក់ជាផ្នែកមួយ ប៉ុន្តែការសិក្សាបន្ថែមនៅក្រៅថ្នាក់ ជាពិសេសនៅក្រៅប្រទេសជាផ្នែកមួយទៀត ដែលនឹងអាចនាំឲ្យនិស្សិតបង្កើន ចំណេះដឹង ចំណេះធ្វើ ផ្នែកទ្រឹស្ដី និងការអនុវត្តផ្ទាល់ (ទាំងក្នុងថ្នាក់ និងក្នុងសង្គមទៀតផង)។

ទន្ទឹមនឹងនេះសាកលវិទ្យាល័យអង្គរ (AU) មិនមែនមានត្រឹមតែដៃគូរនៅកូរ៉េតែប៉ុណ្ណោះទេ គឺមានដៃគូរជាច្រើនមកពីបណ្ដាប្រទេសអាស៊ាន ចិន ជប៉ុន និងអឺរ៉ុប ហើយវាក៏ជាមោទនៈភាពដែឡមិនអាចកាត់ថ្លៃបានរបស់សាកលវិទ្យាល័យអង្គរ (AU) ផងដែរ។

លោកក៏បានបង្ហាញថា មហាវិទ្យាល័យដែលកំពុងធ្វើការបណ្ដុះបណ្ដាលដូចជា មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច និងទេសចរណ៍ (ផ្នែកធុរកិច្ច និងទេសចរណ៍) និងមហាវិទ្យាល័យ សុខភាពសាធារណៈ (ផ្នែកគិលានុបដ្ឋាកា និងឆ្មប)៕