(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងថា នឹងបើកការប្រឡងជ្រើសរើសបេក្ខជន-បេក្ខនារី ចូលរួមជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើមថ្នាក់ជាតិ ក្នុងវិស័យទេសចរណ៍ ប្រចាំឆ្នាំ២០១៧ នាខែតុលា ខាងមុខ។

ក្រសួងទេសចរណ៍បានឲ្យដឹងថា បេក្ខជន-បេក្ខនារីត្រូវមកដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅមន្ទីរទេសចរណ៍ខេត្តសៀមរាប ឬនៅមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ឬនៅនាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ ចាប់ពីថ្ងៃចេញផ្សាយ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

សូមអានខ្លឹមសារក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដូចខាងក្រោម៖