(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លោក ពេជ្រ ប៊ុនសាយ, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង និង លោក អាន សុគន្ធារ៉ា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរជនរួមជាតិ ធ្វើដំណើរជួបតែសេចក្តីសុខសប្បាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយបើធ្វើបុណ្យនៅវត្ត សូមកុំភ្លេចព្រះរស់នៅផ្ទះ

២៖ តុលាការសម្រេចឃុំខ្លួននារី ដែលជេរប្រមថព្រះមហាក្សត្រ និងសម្ដេចតេជោ ហ៊ុន សែន តាមការបង្គាប់របស់ខ្មែរអូស្រ្តាលី អ៊ា គឹមស្រេង

៣៖ ប្រជាពលរដ្ឋខ្មែរជាង១១ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មីនៅរយៈពេល១៧ថ្ងៃ ខណៈអ្នកត្រូវលុបឈ្មោះចោល៤៨៥នាក់

៤៖ លោក KO1 ទទួលស្គាល់កំហុស ហើយសន្យាលែងប្រព្រឹត្តខុសឆ្គងតទៅទៀត ក្រោយសមត្ថកិច្ចហៅឱ្យចូលបំភ្លឺ អំពីការផ្សាយ មិនច្បាស់លាស់ រឿងទំនាស់ដីធ្លីនៅខេត្តកណ្តាល

៥៖ ក្រសួងបរិស្ថាន រកឃើញហ្វូស៊ីលគ្រំ ខ្យង និងងាវសមុទ្រ មានអាយុរាប់លានឆ្នាំ នៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព

៦៖ រយៈពេល១៧ថ្ងៃ ប៉ូលីសចរាចរណ៍រកឃើញអ្នកបើកបរស្រវឹង១,១១៤នាក់ ក្នុងចំណោមអ្នកបើកបរ៣,០៣៣នាក់ ដែលបានត្រួតពិនិត្យ ក្នុងរាជធានីភ្នំពេញ!

* ព័ត៌មានអន្តរជាតិ (World News)

១៖មេដឹកនាំអ៊ីរ៉ាក់ ផ្តាំទៅក្រុមឃើដ៖ «យើងមិនអនុញ្ញាតឲ្យមានអ៊ីស្រាអែលទីពីរ នៅក្នុងតំបន់ជាដាច់ខាត»

២៖ រដ្ឋាភិបាលវៀតណាម «បណ្តេញមន្ត្រីកូរ៉េខាងជើងម្នាក់ទៀត ចេញពីប្រទេស» តបតាមដំណោះស្រាយ UN!

៣៖ អ្នកតវ៉ា ៣,០០០នាក់ «សម្តែងការប្រឆាំងចំពោះលោកស្រីប្រធានាធិបតីថ្មីរបស់សិង្ហបុរី» ដែលពួកគេអះអាងថា បានឡើងកាន់តំណែងដោយមិនត្រឹមត្រូវ! ៕