(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង និងលោកស្រី នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយទៅចែកជូនដល់កងទ័ពនៅតាមបណ្តាលអង្គភាពនានាជុំវិញខេត្ត ជាគ្រឿងឧបភោគ បរិភោគ និងថវិកាជាច្រើនលានរៀលមកចែក ជូនមន្រ្តីយោធាដែលកំពុងឈរជើងការពារទឹកដី នៅតំបន់ខេត្តកំពង់ស្ពឺ ដែលបានចងសម្ព័ន្ធភាព រវាងសមរភូមិជួរមុខ និងសមរភូមិខាងក្រោយ។

ពិធីចែកជូនមន្រ្តីនាយទាហាន ពលទាហាន ក្នុងឱកាសនោះបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលកន្លងមកនិងពេលនេះ តែងបានគិតគូរជានិច្ចពីសុខទុក្ខ និងការលំបាករបស់កងទ័ពនៅជួរមុខនេះ ដោយក្រៅបានជួយសាងសង់ផ្ទះអោយបងប្អូនកងទ័ពយើង មិនតែប៉ុណ្ណោះនូវបានចែកដីដើម្បីបង្កបង្កើនផល ក្នុងជីវភាពគ្រួសារ កងទ័ពថែមទៀត។

លោក វ៉ី សំណាង បានថ្លែងទៅកាន់នាយទាហាន និងពលទាហានទាំងអស់ថា «ក្នុងនាមកងកម្លាំងកងព័ពទាំងអស់សូមប្តេជ្ញាកំទេចចោលរាល់ បរទេស និងជនទាំងឡាយណា ដែលប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីពិសេសបដិវត្តន៍ ពណ៌របស់ក្រុមប្រឆាំងនៅកម្ពុជា ពោលគឺមិនឲ្យពួកគេនាំសង្គ្រាមមកបំផ្លាញប្រទេសកម្ពុជា ជាដាច់ខាត»

នៅចំពោះមុខនាយទាហាន ពលទាហាន លោក វ៉ី សំណាង បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការកែទម្រង់៤ចំណុចសំខាន់ ដើម្បីឲ្យប្រទេសជាតិមានសន្តិភាព និងមាបការអភិវឌ្ឍក្នុងរួមមាន ការកែទម្រង់ដោយ ប្រឆាំងនឹងអំពើពុករលួយ ការទម្រង់ច្បាប់ កែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់កងកម្លាំងប្រដាប់អាវុធឲ្យបានខ្លាំងក្លា និងរឹងមាំ។

ក្នុងឱកាសនោះដែរលោកអភិបាលខេត្តបានឧបត្ថម្ភនូវ ស៊ីម៉ងត៍ ចំនួន១០តោន អង្ករចំនួន២តោន ប្រេងម៉ាស៊ូត១៥០លីត្រ នាយទាហានចំនួន ១០០នាក់ ក្នុងនោះម្នាក់ៗទទួលបានថវិកាចំនួន១ម៉ឺនរៀល មី១កេស៕