(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ អនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចុះអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរ ចែកខិតប័ណ្ណ បិតស្ទិកគ័រ និងចែកមួកសុវត្ថិភាពនៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

កម្មវិធីនេះចូលរួមដោយលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក ហែម ដារិទ្ឋិ អភិបាលខណ្ឌ ពោធិ៍សែនជ័យ និងការចូលរួមស្ម័គ្រចិត្តពីតារាកំប្លែង នាយ ឃ្លោក ផងដែរ។

ជាមួយគ្នានោះដែរ លោក សាំ ពិសិដ្ឋ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើតនាបណ្តាខេត្ត សូមគោរពច្បាប់ចរាចរណ៍ ធ្វើដំណើរប្រកបដោយសុវត្ថិភាព៕