(ភ្នំពេញ)៖ រដូវបុណ្យភ្ជុំបានខិតជិតមកដល់ហើយ ប្រជាពលរដ្ឋមួយចំនួនក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីត្រឡប់ទៅជួបជុំក្រុមគ្រួសារ ដើម្បីបង្កើតពេលវេលា ដ៏រីករាយជាមួយគ្នានៅក្នុងឱកាសនេះផងដែរ។ ដូច្នេះ ថ្ងៃនេះ ទឹកត្រចៀកកាំ ប្រ៊េនស៍ សូមណែនាំសកម្មភាពមួយចំនួនដែលអ្នកគួរតែធ្វើ ដើម្បីឲ្យពេលវេលាជាមួយសាច់ញាតិ និង អ្នកមានគុណរបស់អ្នក កាន់តែមានតម្លៃ និងជាការចងចាំមួយដែលមិនអាចបំភ្លេចបាន។

ការជួបជុំគ្រួសារ៖
ទោះជារវល់យ៉ាងណា កូនៗគួរតែចំណាយពេលវេលារបស់ខ្លួន នៅជាមួយឪពុកម្តាយ និងបងប្អូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ការជួបជុំគ្រួសារ តាមរយៈការវេចអន្សម ទទួលអាហារ និងដំណើរកម្សាន្តរួមគ្នា អាចបង្ហាញភាពជិតស្និទ្ធ និងជាទិដ្ឋភាពមួយដែលពោរពេញដោយភាពកក់ក្តៅ និងសុភមង្គល ដែលអ្នកមានគុណគ្រប់រូបតែងតែប្រាថ្នាចង់បាន។

ការចូលរួមធ្វើបុណ្យឧទ្ទិសកុសលជាមួយគ្នា៖
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រជាជនកម្ពុជាគ្រប់រូបតែងតែចងចាំមិនភ្លេចនូវរឿងមួយ គឺ ការធ្វើបុណ្យឧទ្ទិសកុសលដល់ដូនតាដែលបានចែកឋាន នៅឯវត្តអារាម។ ក្រៅពីការយកចង្ហាន់ទៅប្រគេនលោក កូនៗនិងក្រុមគ្រួសារ អាចចំណាយពេលវេលាជាមួយគ្នា តាមរយៈការ បោះបាយបិណ្ឌ រាប់បាត ពូនភ្នំខ្សាច់ ឬស្រង់ព្រះជាដើម ដើម្បីឲ្យចិត្តកាន់តែស្រស់ថ្លា ជាពិសេសនោះគឺ ដើម្បីបង្កើតពេលវេលាដ៏មានន័យ ជាមួយមនុស្សជាទីស្រឡាញ់នេះតែម្តង។

ការជូនកាដូពិសេស​៖
ក្រៅពីការចំណាយពេលវេលាទៅលើការកម្សាន្ត និងធ្វើបុណ្យជាមួយអ្នកមានគុណនោះ ការផ្តល់ជាកាដូ ក៏អាចធ្វើឲ្យពួកគាត់មានការចងចាំពិសេស និងមានន័យមិនអាចបំភ្លេចបានដែរ។ ការផ្តល់ជាថវិកា គឺជាចំនែកមួយយ៉ាងសំខាន់ ប៉ុន្តែ ក្រៅពីនេះ កូនៗក៏គួរតែជូននូវ ផលិតផល ឬអាហារដែលអាចជួយឲ្យពួកគាត់មានសុខភាពល្អ អាយុវែង និងសម្រស់ក្មេងជាងវ័យ។

ដូច្នេះ សូមជ្រើសរើស ទឹកត្រចៀកកាំ ប្រ៊េនស៍ ដែលជាកាដូដ៏វិសេសវិសាល សម្រាប់អ្នកមានគុណ ឬមនុស្សជាទីស្រឡាញ់របស់អ្នកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ព្រោះទឹកត្រចៀកកាំប៊្រេនស៍ (BRAND’S) បានឆ្លងកាត់ម៉ាស៊ីនទំនើប FTIR ដើម្បីបញ្ជាក់ថាវាជាសម្បុកត្រចៀកកាំសុទ្ធ១០០%​ ដែលពិតជាអាចជួយឲ្យពួកគាត់មានសុខភាពល្អ សម្រស់ក្មេងជាងវ័យ និង អាយុយឺនយូរ៕