(ភ្នំពេញ)៖ ស្រាបៀរ លីអូ បានប្រគល់រង្វាន់ម៉ូតូ Honda Dream ២០១៧ ដល់អ្នកឈ្នះរង្វាន់ជាច្រើនរូប នៅក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែតរបស់ខ្លួនក្នុងឆ្នាំ២០១៧ ខែកញ្ញានេះ នៅស្ថានីយ៍ទូរទស្សន៍បាយ័ន បឹងស្នោរ ក្នុងកម្មវិធី កំពូលអ្នកប្រដាល់ស្រាបៀរលីអូ។

សម្រាប់អ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ២០១៧ បានមកពីទូទាំងប្រទេស មានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

លោកយូ វិចត្រ អ្នកឈ្នះរង្វាន់ម៉ូតូម៉ាកថ្មីនេះបានឲ្យដឹងថា «ខ្ញុំភ្ញាក់ផ្អើលមែនទែន មិននឹកស្មានថា ខ្ញុំអាចមានសំណាងឈ្នះរង្វាន់ម៉ូតូនេះទេ ពិតជារំភើបរកអ្វីប្រៀប ពុំបានឡើយ។ ហើយខ្ញុំក៏សូមអរគុណ ដល់ក្រុមហ៊ុនស្រាបៀរ លីអូ ដែលបានបង្កើតនូវកម្មវិធីដ៏ភ្ញាក់ផ្អើលនេះ និងជូនពរឲ្យក្រុមហ៊ុនទទួលបានភាពជោគជ័យជានិច្ច»។

លោក ព្រាប សុវណ្ណ តំណាងឲ្យក្រុមហ៊ុនស្រាបៀរ លីអូ បានថ្លែងក្នុងកម្មវិធី ប្រគល់រង្វាន់ថា រង្វាន់ធំរថយន្ត Mazda CX5 និងរង្វាន់ជាច្រើនទៀត កំពុងតែរង់ចាំលោកអ្នក ពីកម្មវិធីគាស់ភ្លាម ឈ្នះភ្លែត ២០១៧ ហើយកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ បង្កើតឡើង ដើម្បីជាកិច្ចតបស្នង ដល់អតិថិជនរបស់ខ្លួន សម្រាប់ការគាំទ្ររបស់ពួកគាត់។

អតិថិជនស្រាបៀរ លីអូ នៅតែមានឱកាសឈ្នះក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ នៅទូទាំងប្រទេស។ ដោយគ្រាន់តែលោកអ្នកគាស់ក្រវិលកំប៉ុង និងគម្របដបស្រាបៀរ លីអូ រួចស្វែងរកមើលរង្វាន់ ដើម្បីមាន ឱកាសឈ្នះរង្វាន់ធំរថយន្ត Mazda CX5 ស៊េរីថ្មី ម៉ូតូ Honda Dream ២០១៧ ទូរទស្សន៍ Samsung 32 អ៊ីញ និងរង្វាន់ជាច្រើនទៀត ហើយអ្នកឈ្នះបន្ទាប់អាចជារូបអ្នក ។

ស្រាបៀរ លីអូ ភាពរីករាយដែលអ្នកចង់បាន!

ខាងក្រោមនេះជាឈ្មោះអតិថិជនដែលឈ្នះរង្វាន់ពី កម្មវិធីគាស់ភ្លាម ឈ្នះភ្លែត ឆ្នាំ២០១៧ របស់ស្រាបៀរលីអូ៖