(ភ្នំពេញ)៖ មេចុងភៅដ៏ល្បីល្បាញ ប្រចាំកម្ពុជា និងចិន បានរួមគ្នាបង្ហាញស្នាដៃ ដ៏អស្ចារ្យនៃ ការចម្អិន នូវឌឹមសាំ រសជាតិឆ្ងាញ់ពិសា គុណភាពខ្ពស់ តាបបែបប្រពៃណី ជាមួយនិងគ្រឿងផ្សំប្រភពដើម នៃប្រទេសចិន នៅភោជនីយដ្ឋាន យ៉ីសាង (Yi Sang) ទីតាំងមាត់ទន្លេ (នៅមជ្ឈមណ្ឌល ផ្តល់ព័ត៌មានទេសចរណ៍ ជាប់នឹងសាលមហោស្រពចតុមុខ) ។

លោក លូ ម៉េង ជាស្ថាបនិក និងប្រធានចុងភៅម្នាក់ ដែលមានស្នាដៃចំណានល្បីល្បាញ នៅកម្ពុជា និងជាម្ចាស់ភោជនីយដ្ឋាន Yi Sang បានលើកឡើងថា «នៅថ្ងៃនេះ យើងបានសហការ ជាមួយចុងភៅ ឌឹម សាំ ដើម្បីភិវឌ្ឍន៍នៃភោជនីយដា្ឋន យ៉ីសាង ដោយផ្ដល់ជូនឌឹមសាំ ដែលមានគុណភាពខ្ពស់ ដែលបង្កើត ដោយកដៃ ដែលរក្សានូវប្រពៃណី និងប្រភពដើម នឹងការចែករំលែក នូវបទពិសោធ៍ពេលដែលទទួលទានម្ហូនដ៏ពិសេសនេះ»។

លោកបន្ដថា ពិសេសអតិថិជនទាំងអស់ នឹងបានពិសារនូវឌឹមសាំ នៅយ៉ីសាង ដែលបានបង្កើតរូបមន្ដ និងបទពិសោធន៍ពិសេស របសមេចុងភៅ ដោយបញ្ជូលទាំងបែបប្រពៃណី និងបុរាណ រួមជាមួយធាតុផ្សំនៃការចម្អិន និងការរៀបចំ យ៉ាងយកចិត្ដទុកដាក់ ដោយឌឹមសាំនីមួយៗគឺជាបំណែកនៃស្នាដៃ សិល្បៈនិគ្រឿងផ្សំ ដែលល្អ និស្រស់បំផុត ដែលបានធ្វើឡើង ដោយដៃនិង សេចក្ដីស្រលាញ់ ក្នុងការចម្អិននូវម្ហូបដ៏ពិសេសនេះ ។លើសពីនេះ ថ្ងៃនេះកាន់តែពិសេស ការផ្គូរផ្គងស្រា ជាមួយម្ហូបអាហារគឺ ជាផ្នែកបុរាណដ៏យូរលុងមួយ នៃការបរិភោគអាហារ នៅអឺរ៉ុប ហើយមានភាពស្រដៀងគ្នា ជាច្រើនចំពោះការវិវត្ដនៃឌឹមសាំ និងតែនៅក្នុងប្រទេសចិនជាមួយនឹងការវិវឌ្ឍន៍ស្រា នៅក្នុងអឺរ៉ុប ។

កាលពីរាត្រីចុងសប្ដាហ៍នេះដែរ លោកDarren Gall នៃក្រុមហ៊ុន Liquid Asset Fine Wine ក៏បានបង្ហាញនៃជ្រើសរើសស្រា ដែលមានលក្ខណៈគ្រួសារ និងស្រាផ្សេងទៀត ដែលមានពូជទំពាំងបាយជូខុសៗគ្នា ជាមួយនឹង ឌីមសំា របស់មេចុងភៅដំចំណាន លោកលូម៉េងផងដែរ។

ភោជនីយដ្ឋានចិន យ៉ីសាងដ៏ល្បីឈ្មោះ នេះមាន៥ទីតាំង នៅរាជធានីភ្នំពេញ៖ YiSang សុធារស, Yi Sang, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, Yi Sang ចតុមុខ នៅមជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ ជាប់នឹងរោងសាលមហោស្រពចតុមុខ, Yi Sang បឹងកេងកង ក្នុងសណ្ឋាគារFeeling Home ផ្លូវត្រសក់ផ្អែមកាច់ជ្រុងនឹងផ្លូវលេខ ២៧៨ នឹងទី៥ Yi Sang នៅផ្សារទំនើបអ៊ីអនម៉ល ក្នុងអាហារដ្ឋានវើលដាយ៕