(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ បានដឹកនាំក្រុមការងារយុវជនខេត្តត្បូងឃ្មុំ និងប្រធានក្រុមការងារយុវជនស្រុកពញាក្រែក និងក្រុមគ្រួសារ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១២ នៅវត្តកែវអំពុក ស្ថិតនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក។

លោករៀបរាប់ថា ប្រជាពលរដ្ឋមានប្រកបទឹកមុខ ស្នាមញញឹម និងកាយវិការប្រតិបត្តិធម្មទាន ដោយជ្រះថ្លាទាំងអស់ ដែលពិតជាបញ្ជាក់ថា ប្រជាជនខ្មែរបាននិងកំពុងរស់នៅប្រកបដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ៕