(សៀមរាប)៖ លោកវរសេនីយ៍ត្រី លឹម សម្បត្តិ អធិការរងទទួលផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចូលរួមសកម្មភាពជាមួយសមាជិកគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប នាំថវិកាមរណសង្គ្រោះចំនួន ៤លានរៀល ប្រគល់ជូនគ្រួសារសពលោក ធួន ណាក់ ជាអតីតយុទ្ធជនពិការ ដែលបានទទួលមរណភាព កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិក្រវ៉ាន់ សង្កាត់​នគរធំ ក្រុងសៀមរាប។

ក្នុងនាមកងកម្លាំងនគរបាលជាតិ នៃអធិការរដ្ឋាននគរបាលក្រុងសៀមរាប លោកបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងសូមចងចាំជានិច្ចចំពោះគុណបំណាច់របស់លោក ធួន ណាក់ ជាអតីតយុទ្ធជនពិការ ដែលបានលះបង់ចំពោះជាតិមាតុភូមិរួមចំណែកស្វែងរក និងរក្សាសន្តិភាព មកដល់បច្ចប្បន្ន ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕