(បាត់ដំបង)៖ អាជ្ញាធរស្រុកកំរៀង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សហការជាមួយ​សមាគមអ្នកជិះកង់ស្រុកប៉ូងណាំរ៉ន ខេត្តច័ន្ទបូរី រៀបចំកម្មវិធីជិះកង់ចេញពីទឹកដីថៃ ចូលមកកម្ពុជាតាមច្រកទ្វារព្រំដែន អន្ដរជាតិកាត់តាមភូមិសាស្ដ្រស្រុកកំរៀង និងស្រុកសាលាក្រៅ ដើម្បីរឹតចំណងមិត្តភាពរវាង ស្រុកនៃខេត្តជាប់តាមបណ្ដោយព្រំដែន។

ភាគីកម្ពុជាដឹកនាំដោយអភិបាលរងខេត្តបាត់ដំបង និងអភិបាលស្រុកកំរៀង និង សមាគមអ្នកជិះកង់ស្រុកប៉ូងណាំរ៉ន ដឹកនាំដោយអភិបាលខេត្តច័ន្ទបូរ និងអភិបាលស្រុកប៉ូណាំរ៉ន។

ពិធីនេះជិះកង់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង​ ដើម្បីរឹតចំណងសាមគ្គីភាពរវាងស្រុកកំរៀង ខេត្តបាត់ដំបង និងស្រុកប៉ូងណាំរ៉ន ខេត្តច័ន្ទ ពិសេសគាំទ្រ និងជម្រុញដល់វិស័យទេចរណ៍រវាងខេត្តជាប់ព្រំដែន ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ពិធីនេះ មានអ្នកចូលរួមចំនួន ១,៤២៦នាក់ រថយន្ដអមដំណើរ និងរថយន្ដសង្គ្រោះ ចំនួន១៣គ្រឿង និងអ្នកចូលរួមផ្សេងទៀតជាច្រើនផងដែរ៕