(សៀមរាប)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌទី១១នោះ បាននាំយកទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តចំនួន២ នៅឧទ្យានអង្គរ ខេត្តសៀមរាប មានវត្តបន្ទាយក្បាលចិន និងវត្តប្រាសាទចៅស្រីវិបុល។

សកម្មភាពសាសនានេះ ជាការរួមចំណែកមួយរបស់អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចក្នុងការការពារ ថែរក្សាទាំងបុរាណដ្ឋាន វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ និងជំនឿរបស់អ្នកស្រុកនៅក្នុងឧទ្យានអង្គរ។

ក្រៅពីការគោរពប្រតិបត្តិខ្លួនជាពុទ្ធសាសនិក លោកស្រីរដ្ឋមន្រ្តីក៏បានសួរសុខទុក្ខព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទដែលបានចូលរួមក្នុងពិធីកាន់បិណ្ឌនោះផងដែរ៕