(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសឲ្យដឹងថា ទំព័រ Facebook របស់ខ្លួន ដែលមានឈ្មោះ «អ្នកនាំពាក្យ គ.ជ.ប-NEC Spokesperson» ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រង និងប្រើប្រាស់។

ក្នុងសេចក្តីប្រកាសដដែលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសថា ខ្លួននឹងពុំទទួលខុសត្រូវចំពោះការបង្ហោះព័ត៌មាន ដែលផ្សព្វផ្សាយនៅលើទំព័រនេះបន្តទៀតនោះឡើយ៕