(ភ្នំពេញ)៖ ​លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក-រង នាយកដ្ឋាន មន្ទីរ​ និងមន្ត្រីរាជការ រួមទាំងព្រះសង្ឃ​តាមខណ្ឌ​ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ចុះសួរសុខទុក្ខកងទ័ព នៅអគ្គបញ្ជាការដ្ឋានបញ្ជូនសារ នៃកងយុទ្ធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានបញ្ជូនសារ។

ក្នុងឱកាសនោះ ប្រតិភូក្រសួងធម្មការ និងសាសនា បាននាំយកនូវអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា​ចំនួន១៥​,៦៥0,០០០រៀល ផ្ដល់ជូនកងទ័ពផងដែរ។

ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានផ្តាំផ្ញើ​សាកសួរសុខទុក្ខ និងជូនពរ​ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដល់មិត្តយុទ្ធជន​ដែលទៅបំពេញភារកិច្ច នៅសមរភូមិមុខ និងក្រុមគ្រួសារបងៗទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌនេះផងដែរ។

ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្រ្ដី ក៏បានផ្ដាំផ្ញើឲ្យយុទ្ធជន​ទាំងអស់ និ​ងក្រុមគ្រួសារ អញ្ជើញទៅបោះឆ្នោតជូនគណ​បក្សប្រជាជនបម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ២០១៨ខាងមុខនេះ ឲ្យបានមួយរយភាគរយ​៕