(ព្រះវិហារ)៖ គណៈប្រតិភូ២ខណ្ឌ​​ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដឹកនាំដោយលោក សាំ ពិសិដ្ឋ, សាលាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ និងខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក សុខ សម្បត្តិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ​៧៩៣ ឈរជើងនៅទិសច្រកអានសេះ ខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

ជំនួសមុខឲ្យប្រតិភូ ​ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះវរភាពដ៏អង់អាចក្លាហានរបស់បងប្អូនវរៈនគរបាលនៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់យើង ដោយមិនឲ្យសត្រូវឈ្លានពាន មកលើទឹកដីកម្ពុជាយើង បានជាដាច់ខាត​សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ​។

​ក្នុងឱកាសនោះ ក្រៅពីសួរសុខទុក្ខ​គណៈប្រតិភូ បានជូនអំណោយសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ​ មានទឹកក្រូ៥០កេស ទឹកក្រូច៥០កេស ស្រាបៀរ៥០កេស និងមី៥០កេស ព្រមទាំងផ្តល់ថវិកាដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ​៧៩៣ ចំនួន២៩០នាក់ផងដែរ​៕