(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លឹម ជាវុត្ថា, លោក ពេជ្រ ប៊ុនសាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង,លោក អាន សុគន្ធធារ៉ា, លោក ហួន លីហួ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសចោទសួរទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកថា តើការនិយាយរបស់លោក កឹម សុខា រឿងរៀបចំផែនការធ្វើបដិវត្តពណ៌ ពិត ឬមិនពិត ? សូមចេញមុខមកពន្យល់ដើម្បីបញ្ជាក់ការពិត

២៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិខ្មែររួបរួមគ្នាជាជាតិនិយម កំចាត់ពួកបរទេសឈ្លានពាន ដើម្បីឯករាជ្យ សេរីភាព និងអធិបតេយ្យភាពរបស់ខ្មែរយើង

៣៖ អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីបំភ្លឺ និងប្រកាសទាមទារឲ្យម្ចាស់កាសែត Cambodia Daily បង្ហាញអត្តសញ្ញាណជនដែលគំរាមឲ្យលោកស្រីចុះហត្ថលេខាសុំទោស ដើម្បីឲ្យសមត្ថកិច្ចមានចំណាត់ការតាមផ្លូវច្បាប់

៤៖ ក្រសួងព័ត៌មានព្រមានវិទ្យុអាស៊ីសេរី ត្រូវទទួលខុសត្រូវចំពោះច្បាប់កម្ពុជា នៅពេលបង្កើតក្រុមធ្វើការក្នុងទីងងឹត ប្រៀបបានជាធ្វើការរបៀបចារកម្ម

៥៖ សម្តេចតេជោ ហ៊ុន សែន ហៅសហរដ្ឋអាមេរិកថាជាប្រទេសគ្មានគុណធម៌ គ្មានមនុស្សធម៌ និងគ្មានមេត្តាធម៌ ចំពោះពលរដ្ឋខ្មែរ

៦៖ លោក ហង្ស ពុទ្ធា៖ គ.ជ.ប មិនពាក់ព័ន្ធរឿងនយោបាយឡើយ តែមានអ្នកព័ត៌មានខ្លះព្យាយាមទាញ គ.ជ.ប ភ្ជាប់ជាមួយនយោបាយ

៧៖ តុលាការបដិសេធសំណើរបស់ តំណាងរាស្រ្តបក្សប្រឆាំងលោក ម៉ៅ មុនីវណ្ណ ដែលសុំចូលសួរសុខទុក្ខលោក កឹម សុខា

៨៖ សំណុំរឿងបោកគ្រាប់បែកសម្លាប់ប្រុសស្នេហ៍ក្បត់ចិត្ត, តុលាការផ្តន្ទាទោស៣នាក់ ជាប់ពន្ធនាគារមួយជីវិត និង២នាក់ទៀតជាប់ពន្ធនាគារ៣០ឆ្នាំ

៩៖ ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៦ នៅកម្ពុជា បានសន្យាថា នឹងមិនដំឡើងថ្លៃ ក្នុងរដូវភ្ជុំបិណ្យ ខណៈមិនទាន់ផ្តល់ចំឡើយ

* ព័ត៌មានអន្តរជាតិ (World News)

១៖ ជប៉ុនចេញសេចក្តីថ្លែងការណ៍ «ព្រមានកូរ៉េខាងជើង ចំពោះការបាញ់មីស៊ីលជាថ្មី» ហើយថានឹងមិនអត់ឱនឲ្យទៀតឡើយ!

២៖ ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅ «ជប៉ុន កូរ៉េខាងត្បូង ចិន និងវៀតណាម នៅខែវិច្ឆិកា» ចំពោះមុខបញ្ហារសើបជាច្រើនក្នុងតំបន់!

៣៖ អាជ្ញាធរមីយ៉ាន់ម៉ា «ធ្វើការរឹតបន្តឹងសន្តិសុខកម្រិតខ្ពស់ ក្រោយទទួលសារព្រមានពីក្រុមអាល់កៃដា» ពាក់ព័ន្ធបញ្ហារ៉ូហ៊ីងយ៉ា!

៤៖ ប្រធានាធិបតីកូរ៉េខាងត្បូង «បញ្ជាការធ្វើសមយុទ្ធយោធា និងផ្លោងមីស៊ីល» ដើម្បីត្រៀមទប់ទល់ នឹងការបង្កហេតុដោយកូរ៉េខាងជើង! ៕