(តាកែវ)៖ មណ្ឌលសុខភាពឃុំចំនួន៧៨នៅក្នុងខេត្តតាកែវ បាននិងកំពុងតែមមាញឹកក្នុងការពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈដែលវិស័យសុខាភិបាលរបស់ រដ្ឋ នៅក្នុងខេត្តកំពុងតែមានការរីកចម្រើន និងទទួលទំនុកចិត្តពីអ្នកជំងឺដែលចូលមកសម្រាកនិង ពិនិត្យព្យាបាល។ បើតាមមន្ទីរសុខាភិបាលខេត្តតាកែវ នៅពាក់កណ្តាល ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ បានទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ។

លោក សួន ចន្រ្ទា ប្រធានមណ្ឌលសុខភាពឃុំសំបួរ ស្រុកទ្រាំង បានថ្លែងថា ដោយអនុវត្តន៍តាមគោលនយោបាយ និងផែនការរបស់ ក្រសួងសុខាភិបាល ព្រមទាំងមានការចង្អុលបង្ហាញដោយផ្ទាល់ ពីលោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ នុត ស៊ីណាត ផងនោះ មណ្ឌលសុខភាពឃុំសំបួរ ក្នុងចំណោមមណ្ឌលសុខភាពនៅក្នុងខេត្តទាំង៧៨ បានរៀបចំកែលម្អរគុណភាពសេវាដោយបានចាប់ផ្ដើម តាំងពីខែមេសា ឆ្នាំ ២០១៧រហូតដល់បច្ចុប្បន្ននេះបានទទួលនូវសូចនាករដូចជា៖

១-មណ្ឌលសុខភាពរៀបចំឲ្យមានសេវាទទួលអ្នកជំងឺដំបូងសមស្រប និងមានការយកសញ្ញាជិវិតត្រឹមត្រូវ ដោយមានបុគ្គលិកឲ្យទទួល ខុសត្រូវនៅសេវាជំងឺដំបូង និងមានសម្ភារ តុ កៅអី លេខរៀង ជញ្ជីង ប្រដាប់វាសើសម្ពាធឈាម តែម៉ូម៉ែត្រ ប្រដាប់សង្កត់អណ្ដាត និងសៀវភៅតាមដានសុខភាព។
២-ប្រជុំពិភាក្សាដើម្បីពង្រឹងសេវាទទួលជំងឺដំបូង សមស្របនិងរៀបចំឲ្យមានគំនូសប់ព្រួញចរាចរណ៍ អ្នកជំងឺទៅតាមបន្ទប់ពិនិត្យពិគ្រោះ ព្យាបាលនីមួយៗ។
៣-ផ្នែកពិគ្រោះជំងឺក្រៅ បន្ទប់ពិនិត្យផ្ទៃពោះ និងបន្ទប់សម្រាលកូនមានសម្ភារលាងដៃ មានទឹករ៉ូប៊ីនេដំណើរការ កន្សែងស្អាតសម្រាប់ជូតដៃ មានសាប៊ូទឹក និងមានអាកុលសម្រាប់លាងដៃផងដែរ។
 ៤-ពង្រឹងការលាងដៃរបស់បុគ្គលិកមណ្ឌលសុខភាព ជាមួយសាប៊ូ ឬអាកុលមុននិងក្រោយប៉ះពាល់អ្នកជំងឺ ដោយបំពាក់អោយមានឡាវ៉ាបូ ទឹកស្អាត សាប៊ូទឹក  កន្សែងជូតដៃ និងបង្រៀនពីបញ្ចេកទេសលាងដៃ។
៥-មណ្ឌលសុខភាពមានបង្គន់អនាម័យ២ មានទ្វារ មានគន្លិះខ្ទាស់ខាងក្នុង គន្លិះនិមួយៗនិងអាចចាក់សោពីខាងក្រៅបាននោះទេ។
៦-រៀបចំឲ្យឡាវ៉ាបូសម្រាប់លាងដៃ និងកន្សែងជូតដៃនៅមុខបង្គន់អនាម័យ
៧-រៀបចំឲ្យមានទឹកនិងអំពូលភ្លើងក្នុងបង្គន់អនាម័យ
៨-មានកម្មករធ្វើការសំអាតអនាម័យ បង្គន់អនាម័យជាប្រចាំ ដើម្បីឲ្យបង្គន់មានសភាពស្អាត
៩-មណ្ឌលសុខភាពបានសង់បន្ទប់ទឹកសម្រាប់អ្នកជំងឺ ដោយមានទឹកផ្កាឈូកសម្រាប់ងូត។ បន្ទប់ទឹកមានគន្លិះពីក្នុង និងមិនអាច ចាក់ពីក្រៅបានទេ
១០-មណ្ឌលសុខភាពបមពាក់ធុងសំរាម និងប្រអបើសុវត្តិភាពតាមគោលការបង្កាការចំលងមេរោគទៅតាមបន្ទប់នីមួយៗនិងក្នុងបរិវេណ មណ្ឌលសុខភាព
១១-ចាត់បុគ្គលិកម្នាក់ឲ្យទទួលបន្ទុកគ្រប់គ្រងសំណល់វិជ្ជសាស្រ្ត បំពេញភារកិច្ចក្នុងការចាត់ថ្នាក់សំរាម ការរៀបចំទុកដាក់សំរាម បណ្ដោះអាសន្ន  ការកំទេចសំរាមចោលជាចុងក្រោយ។
១២-មណ្ឌលសុខភាពគ្រប់គ្រងកាកសំណល់វិជ្ជសាស្រ្ត ដោយដាក់ដាច់ដោយឡែកពីគ្នាក្នុងធុងដែលមានស្លាកសញ្ញា តាមគោលការណ៏ ណែនាំ៖ សំណល់សេរីរាង្គ «ឆ្លងរោគ» ត្រូវបានដាក់ផ្សេងពីសំណល់មិនឆ្លង។ សំណល់ត្រូវបានបែងចែកតាមពណ៌សំគាល់ស្របតាម មគ្គុទេស ជាតិស្ដីពីការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាពឆ្នាំ២០១៣។
១៣-មណ្ឌលសុខភាពរៀបចំឃ្លាំងឱសថឲ្យមានអនាម័យស្អាត ដោយធ្វើការសំអាតទៀងទាត់ ជូតធ្នើឱសថ ប្រអប់ឱសថ បរិក្ខានិងលាបថ្នាំ ធ្នើឱសថជាដើម។
១៤-ឃ្លាំងឱសថមណ្ឌលសុខភាពរៀបចំទុកដាក់ឱសថទៅតាមគោលការណ៍ FEFO និងFIFO មានតែម៉ូម៉ែត្រនៅក្នុងឃ្លាំងនិងក្នុងទូទឹកកក និងមានបញ្ជីឱសថដែលមានបច្ចុប្បន្នភាព។

លោក សួន ចន្រ្ទា ក៏បានបន្ថែមថា មណ្ឌលសុខភាពសំបួរនៅមានសូចនាករជាច្រើនទៀត ដែលត្រូវបំពេញជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណា ឲ្យការបំរៀសេវាជូន ប្រជាពលរដ្ឋកាន់តែមានគុណភាពល្អ ប្រសើរឡើង ហើយលោកក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្នុង ឃុំសំបួរ ស្រុកទ្រាំង ដែលមានបញ្ហាសុខភាពសូមអញ្ជើញ មកទទួលពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឃុំសំបួរ ដើម្បីទទួលបានការព្យាបាល ត្រឹមត្រូវនិងមានការយកចឹត្តទុកដាក់ពីក្រុមគ្រូពេទ្យផងដែរ។

បើតាមលោក ចន្ទ្រា អ្នកជំងឺដែលចូលមកពិគ្រោះជម្ងឺ និងសម្រាកព្យាបាលមួយចំនួនមិនតម្រូវឲ្យបង់ប្រាក់នោះទេ ព្រោះពួកគេមាន ប័ណ្ណក្រីក្រ ដែលរាជរដ្ឋាភិបាលជាអ្នកចេញប្រាក់ជំនួស។  រីឯអាត្រាស្លាប់វិញមានតែ០,២២ភាគរយប៉ុណ្ណោះ នៃអ្នកជំងឺដែលមកសម្រាក ព្យាបាលជិត២ម៉ឺននាក់៕