(សៀមរាប)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ និងជា​មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ​អញ្ជើញបិទវគ្គហ្វឹកហ្វឺនប៉នជំនាញស៊ើបការណ៍ថ្មើរជើង ឆ្នាំ២០១៧ នាយពលទាហាន មកពីគ្រប់កងឯកភាពចំណុះយោធភូមិភាគទី៤។

ពិធីដែលបានធ្វើនៅ ទីបញ្ជាការស្រាលជួរមុខរបស់យោធភូមិភាគទី៤ តំបន់អូរកូនតឹង ភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេ​ត្តសៀមរាប ក៏មានការចូលរួមពីសំណាក់​លោក ជាមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការ មេបញ្ជាការរង គ្រប់កងពលចំណុះឲ្យយោធភូមិភាគ ជាច្រើនរូបផងដែរ៕