(ភ្នំពេញ)៖ ​នៅម៉ោងប្រមាណ១៧៖២០នាទីល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ដ្រីថៃ និងគណៈប្រតិភូ បានអញ្ជើញចាកចេញពីកម្ពុជាហើយ បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចផ្លូវការពេញមួយថ្ងៃនៅកម្ពុជា តាមជើងហោះហើរពិសេសមួយ នៅអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញ។

មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលអញ្ជើញជូនដំណើរនោះ រួមមានឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន រដ្ឋមន្ដ្រីស្ដីទីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី, លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក ឡុង វិសាលោ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ព្រមទាំងមន្ដ្រីមួយចំនួនទៀតផងដែរ៕