(ភ្នំពេញ)៖ IFLIX គឺជាប៉ុស្តិ៍ខ្សែភាពយន្តតាមអនឡាញលំដាប់អន្តរជាតិ កម្រិត HD ថ្មីមួយដែលលើកបង្ហាញរឿងល្បីៗ ជាច្រើនមកចាក់បញ្ចាំង ជូនអតិទស្សនាដែល បានផ្តល់ជូននៅការចែកចាយបន្ត ព្រមទាំងខ្សែភាពយន្តដែលទទួលបានការគាំទ្រខ្លាំង បំផុតតាមរយៈសេវាកម្មអនឡាញ តាមតាមតម្រូវការ (SVoD) នៅលើទីផ្សារអាស៊ី និងកម្ពុជា។

លោក Sean Carey ប្រធានផ្នែកមាតិកាក្រុមហ៊ុន Iflix Group បានថ្លែងថា ក្រុមហ៊ុន​មានរឿងច្រើនពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។ Iflix បាន​ប្តេជ្ញាចិត្តផ្តល់ជូននូវការ កម្សាន្តដ៏ល្អ បំផុតជុំវិញពិភពលោក រួមជាមួយ និងការសហការគ្នាក្រោមរូបភាពសេវាកម្មផ្គត់ផ្គង់វិឌីអូតាមតម្រូវការនៅក្នុងតំបន់​នេះ និងនាំមកនូវរឿងល្បីៗ ជាច្រើនទៀតពី Disney សម្រាប់អ្នកប្រើប្រាស់ទូទាំងទំបន់។

Iflix គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្ម នាំមុខគេទៅលើខ្សែភាពយន្ត វីដេអូ តាមតម្រូវការទីផ្សារដែលកំពុងរីកចម្រើន ដោយផ្តល់អតិថិជននូវការទស្ស​នាទូរទស្សន៍ និងខ្សែភាពយន្តរាប់ពាន់ ដោយគ្មានដែនកំណត់។ ក្នុងនោះផងដែរ ក្រុមហ៊ុន Iflix ក៏បានប្រកាសអំពីការដាក់ដំណើការប៉ុស្តិ៍ថ្មីស្រឡាង​នៃខ្សែភាពយន្តរបស់ក្រុមហ៊ុន Walt Disney ដែលទទួលបានការពេញនិយមខ្លាំងនៅក្នុងកម្មវិធីរបស់ខ្លួនផងដែរ។

អ្នកប្រើប្រាស់ Iflix ទាំងអស់អាចចូលមើលខ្សែភាពយន្តល្បីៗ អាចចូលុំមើលខ្សែភាពយន្តល្បីៗ ជាច្រើនរបស់ Disney ដែលមានក្នុងកម្មវិធី និង
គេ​ហទំព័រ Iflix.com រួមមាន៖

* Marvel Studio ភាពយន្តរឿង Guardians of the Galaxy, Camlain America: The Winter Soldier, Thor: The Dark, Iron Man3 និងខ្សែ​ភាពយន្តជាច្រើនទៀត។

* Disney-Pixar Animation Studios គំនូរជិវចលដូចជា Monsters Inc, Monsters University, Up, Wall-E និងគំនូរជិវចលល្បីៗជាច្រើនទៀត។

* Disney គំនូរជីវចល Frozen, Wreck-It Ralph, Cars, Lilo & Stilch, The Jungle Book, Cinderalla និងគំនូរជីវចលល្បីៗ ជាច្រើនទៀត។

អ្នកប្រើប្រាស់ Iflix ទាំងអស់នឹងទទួលបានបទពិសោធកាន់តែអស្ចារ្យ ជាមួយនឹងការស្វែងរក ចំណងជើងរឿងថ្មីៗ ដែលអាចទស្សនាក្នុងកម្រិត HD ជាមួយនឹងសំឡេងដ៏ពិរោះរន្តំទៅតាមចំណងចំណូលចិត្តអ្នកប្រើប្រាស់ផ្ទាល់ ដែលអាចរកបាននៅលើទំព័ររបស់ Iflix។ មិនតែប៉ុណ្ណោះភាពយន្ត និងគំនូរជីវចលដែលទទួលបានការពេញនិយម ជាពិសេសសម្រាប់កុមារ​ សម្រាប់ការទស្សនាកម្សាន្តជាមួយក្រុមគ្រួសាររបស់ខ្លួនយ៉ាងរីករាយ រួមមាន៖ Disney Junior's Sofia The First, Disney Channel's Star Wars Rebels ព្រមទាំង Disney XD's Guardians of the Galaxy៕