(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍TV5 បានប្រកាសបើកការប្រកួត TV5 Kkock Out Series By K.cement រដូវកាលថ្មី នាល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយកីឡាករជើងខ្លាំង ៣២នាក់ ណាត់ជួបគ្នាដើម្បីដណ្តើមពានរង្វាន់ «TV5 Kkock Out Series By K.cement» ដែលមានកីឡាករជើងខ្លាំងកម្ពុជា និងកីឡាករជើងខ្លាំងថៃ បារាំង ជាច្រើនរូបណាត់ជួបគ្នា ដើម្បីឲ្យកក្រើកសង្វៀន TV5 ស្ថិតនៅព្រែកកំពិល ទីក្រុងតាខ្មៅ ខេត្តកណ្តាល។    

ព្រឹត្តិការណ៍ «ជើងឯក K Cement TV5 Knock Out Series » នឹងតម្រូវអោយកីឡាករសំខាន់ៗ បង្ហាញខ្លួននៅក្នុងវេទិកាសន្និសីទ សារព័ត៌មាន នៅល្ងាចថ្ងៃទី២ កញ្ញានេះ ដែលជាថ្ងៃបើកឆាក ហើយបន្ទាប់ពីមានការបង្ហាញ ពីគោលបំណងកម្មវិធីរួចរាល់ក៏ដំណើរការ បើកប្រកួតតែម្ដង។ ក្នុងថ្ងៃដំបូងនោះកីឡាករ៤រូប ដែលចាប់បានលេខរៀងប្រកួតគ្នា នឹងឡើងរេញប្រកួតដោយរូបមន្ត ក្នុងការប្រយុទ្ធ រក្សាដដែល គឺប្រកួត៣ទឹក ហើយអ្នកចាញ់ហាលអាវតែម្ដង គឺមិនមានការប្រកួត សន្សំពិន្ទុណាមួយឡើយ។ កីឡាករទាំង៣២រូប នឹងត្រូវចាប់គូគ្នាឡើងប្រកួត ចាញ់ធ្លាក់ៗដោយជុំទី១ ជម្រើសយក១៦នាក់ ទើបបន្តឲ្យអ្នកឈ្នះទាំង១៦រូប បន្តប្រកួតគ្នាជម្រុះចាញ់ធ្លាក់ យកតែ៨នាក់ទៀត ដើម្បីឲ្យអ្នកឈ្នះទាំង៨នោះ ទៅប្រកួតជម្រុះបន្តយកតែ៤នាក់ ចុងក្រោយឲ្យឡើងប្រកួតគ្នា យកពាន និងប្រាក់រង្វាន់។

ព្រឹត្តិការណ៍ «ជើងឯក K Cement TV5 Knock Out Series » នឹងធ្វើការផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៥ល្ងាច ដោយក្រៅពី ប្រើកញ្ចក់ទូរទស្សន៍ ប៉ុស្ដិ៍លេខ៥នឹងធ្វើការកន្ទ្រាក់ ការទាក់ទាញអ្នកស្នេហាវិស័យប្រដាល់ ឲ្យចាប់អារម្មណ៍ខុសពីព្រឹត្តិការណ៍ ប្រកួតជើងឯកកន្លងមក។

លោកនឹងធ្វើឲ្យការប្រកួត ជម្រើសជើងឯករដូវកាលថ្មីនេះ ជម្រើសបានកីឡាករ ដែលមានគុណភាព និងមានសមត្ថភាពពិតប្រាក ដសម្រាប់ការប្រដាល់ ដោយសារតែរូបមន្តចាញ់ធ្លាក់ៗ ដែលបានកំណត់ឡើង គឺជាការប្រកួតមួយ ដែលមិនខ្វល់នឹងរឿងកីឡាករ ណាម្នាក់លក់ខ្លួន ឬចង់លក់លទ្ធផល។ លោកនិយាយយ៉ាងខ្លីថា បើកីឡាករដែលឡើង ប្រកួតមិនចេះស្រឡាញ់ កិត្តិយសរបស់ខ្លួន ហើយទទួលសំណូក ណាមួយដើម្បីធ្វើចាញ់ ក៏ល្អមើលដែរ ក្នុងពេលដែលការប្រកួត ដែលធ្វើចាញ់នោះ គឺមិនត្រឹមតែធ្វើអោយ កីឡាករម្នាក់ បាត់បង់ឱកាសទៅឡើង វគ្គបន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមហាជនមាក់ងាយ និងអស់ជំនឿចិត្ត សម្រាប់ការប្រកួតលើកក្រោយៗ នៅលើសង្វៀននោះទេ៕