(បាត់ដំបង)៖ ដោយសារតែឥទ្ធិពលភ្លើងប្រច័ណ្ឌ ជំរុញឲ្យបុរសជាប្តី​យកកាំបិតប៉័ងតោ អា-កសម្លាប់ប្រពន្ធ រួចកាប់ខ្លួនឯងតាមក្រោយប៉ង់សម្លាប់ខ្លួនដែរ។ ហេតុការណ៍នេះ កើតឡើងនៅយប់​ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុមទី២២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ​​ជនសង្ស័យជាប្តីឈ្មោះ ស្រ៊ុន គឹមជូ ​អាយុ​៣៣ឆ្នាំ មុខរបរកាប់ជ្រូក​ បានយកកាំបិតប៉័ងតោអា-ក ជនរងគ្រោះជាប្រពន្ធឈ្មោះ
ឌុង សាវ័ន អាយុ​២៧​ឆ្នាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ក្រោយមកជនសង្ស័យ បានយកកាំបិតមកកាប់ខ្លួនឯង បណ្តាលឲ្យរងរបួសត្រង់កខាងមុខ និងខាងក្រោយ តែត្រូវបានគេយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យយោធភូមិភាគទី៥​។

សមត្ថកិច្ចបញ្ជាក់ថា ក្រៅឥទ្ធិពលដោយភ្លើងប្រច័ណ្ឌ ប្ដីចិត្តកំណាចរូបនេះ ក៏មានសារធាតុញៀននៅក្នុងខ្លួនផងដែរ។​ ​សមត្ថកិច្ចកំពុង​រៀបចំកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតីវិធី៕