(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក ហួន លីហួ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតអំពីប្រភពថវិការបស់ គណបក្សសង្រ្គោះជាតិ បន្ទាប់ពីធ្លាយ ព័ត៌មានថា ទទួលប្រាក់ពីប្រទេសដទៃតាមរយៈអង្គការ

២៖ នាយឧត្តមសេនីយ៍ សុខ ផល៖ បុគ្គលិកបរទេស នៃអង្គការ NDI ចំនួន៣រូប បានចាកចេញពីកម្ពុជាហើយ មុនឱសានវាទ១ថ្ងៃ

៣៖ បក្សកាន់អំណាច៖ វិធានការចំពោះ NDI ជាសមត្ថកិច្ចអធិបតេយ្យរបស់កម្ពុជា ខណៈអ្នកវិភាគអះអាងថា មហាអំណាចកំពុងប្រើប្រាស់ NGO ដើម្បីត្រួតត្រាប្រទេសកម្ពុជា ដោយយកបក្សប្រឆាំងធ្វើជាឧបករណ៍ ឬជាអាយ៉ងរបស់ខ្លួន

៤៖ អគ្គនាយកពន្ធដារ៖ កាសែត The Cambodia Daily ខ្លួនឯង ស្ទើរតែមិនមានពាក្យអ្វីត្រូវហាស្តី ឬហាមាត់និយាយមិនរួច ចំពោះទឡ្ហីករណ៍នៃការកំណត់ពន្ធឡើងវិញផង បែរជាបង្វែរជាបញ្ហានយោបាយ

៥៖ សម្ដេចតេជោ ហ៊ុន សែន ហៅការធ្វើឲ្យតម្លៃទឹកឡើងថ្លៃលើសដើមជាកំហុសឆ្គងមួយដ៏ធំ និងសុំទោសពលរដ្ឋ នៅក្រុងតាខ្មៅ និងរាជធានីភ្នំពេញ

៦៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តចេញមុខអំពាវនាវឲ្យម្ចាស់ផ្ទះទាំងអស់ កុំដំឡើងឈ្នួលផ្ទះរយៈពេល១ឆ្នាំ ដើម្បីជួយសម្រួលជីវភាពកម្មករ

៧៖ សម្តេចតេជោ ហ៊ុន សែន បន្តបង្ហាញសារជាតិក្រុមប្រឆាំង ឬ ក្រុម «៣កុំ» ថា ជាក្រុមបំផ្លាញប្រយោជន៍ របស់កម្មករ

៨៖ នាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវឲ្យក្រុមគ្រូពេទ្យ បង្កើនការយកចិត្តទុកព្យាបាលប្រជាពលរដ្ឋ បូកទាំងកម្មករ កម្មការិនី ជាង១លាននាក់បន្ថែមទៀត

៩៖ ទស្សនៈមិត្តអ្នកអាន៖ តើអាជីវករផ្សារធំថ្មី គួរនាំគ្នារកភាពស្អាតស្អំឲ្យខ្លួនឯងឬទេ?
ខណៈអ្នកគាំទ្របក្សប្រឆាំងផ្សេងទៀតបន្តនាំគ្នាហៅថា «អាជីវករយួន»

១០៖ ក្រសួងមហាផ្ទៃ បង្គាប់ឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ផ្លាស់ប្តូរសញ្ញាសម្គាល់ខ្លួន ក្នុងរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃដែលច្បាប់គណបក្សនយោបាយថ្មី ចូលជាធរមាន

១១៖ កម្មការិនីរោងចក្រ «ប៊ីរី» ដួលសន្លប់កើនរហូតដល់៧៣នាក់ ដោយសារសុខភាពទន់ខ្សោយ និងពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យ

១២៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង នាយឧត្តមសេនីយ៍ នាង ផាត ជាអនុប្រធានទី២ នៃលេខាធិការរដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ឋានៈស្មើទេសរដ្ឋមន្រ្តី

១៣៖ យុទ្ធនាការថ្ងៃទី៣០ រៃអង្គាសថវិកាជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី ចាប់ផ្តើមបន្តទៀត នៅផ្សារសំរោងយោង ស្រុកបាទី

* ព័ត៌មានអន្តរជាតិ (World News)

១៖ សភាធម្មនុញ្ញថ្មីវេណេស៊ុយអេឡា «កំពុងជម្រុញឲ្យតាមប្រមាញ់ ជនក្បត់ជាតិ ដែលគាំទ្រទណ្ឌកម្មអាមេរិក» មកលើប្រទេសនេះ!

២៖ ក្រុមប្រឹក្សាសន្តិសុខ UN «ប្រកាសថ្កោលទោស ពេញមួយទំហឹង» ចំពោះការបាញ់មីស៊ីលកូរ៉េខាងជើង រំលងដែនដីជប៉ុន!

៣៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន៖ មីស៊ីលកូរ៉េខាងជើងអាចបាញ់ដល់កោះហ្គាំរបស់សហរដ្ឋអាមេរិក

៤៖ លោក ដូណាល់ ត្រាំ៖ យើងមានជម្រើសទាំងអស់នៅលើតុ ទុកដោះស្រាយជាមួយកូរ៉េខាងជើង

៥៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី៖ «គ្មានថ្ងៃដែលការប្រើកម្លាំងយោធា ដោះស្រាយវិបត្តិនៅឧបទ្វីបកូរ៉េអាចកើតមាន ឡើងនោះឡើយ» ៕