(ភ្នំពេញ)៖​ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា ឆ្នាំ២០១៧ របស់ក្រសួងធម្មការ និងសាសនា ដែលរៀបចំធ្វើឡើងនៅក្នុងទីស្ដីការក្រសួង។

ក្នុងកិច្ចប្រជុំបូកសរុបការងារខាងលើនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ ប្រធានមន្ទីរគ្រប់រាជធានីខេត្ត និងមន្ត្រីសង្ឃ ក្នុងពុទ្ធិកសិក្សា សរុបប្រមាណ ជាង១០០អង្គ/នាក់ទៀតផងដែរ។

ក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្រ្តី បានបង្ហាញពីសកម្មភាព និងចំណុចខ្វះខាតមួយចំនួន ដែលត្រូវបំពេញនៅតាមមន្ទីរ និងនាយកដ្ឋានកណ្តាល ដើម្បីឲ្យការងាររដ្ឋបាល ប្រព្រឹត្តទៅបានល្អប្រសើរ បម្រើវិស័យសាសនានៃកម្ពុជា៕