(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសមន្រ្តីរាជការទៅសិក្សាថ្នាក់អាហារូបករណ៍ជាច្រើនកន្លែងនៅក្នុងប្រទេស ក្នុងឆ្នាំ២០១៨-២០១៩។ ការផ្តល់អាហារូបករណ៍នេះ ធ្វើឡើងក្រោមគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស (JDS) ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា គម្រោងអាហារូបករណ៍នេះ មានគោលបំណងជួយលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងកម្ពុជា ដោយផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេង ដែលមានសមត្ថភាពខ្ពស់។ ពួកគេត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ហើយក៏អាចក្លាយជាអ្នកដឹកនាំ បន្ទាប់ពីបានបព្ចាប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុន។

ល័ក្ខខ័ណ្ឌក្នុងការដាក់ពាក្យ៖ កម្រិតវប្បធម៌ បញ្ចប់ថ្នាក់បរិញ្ញាបត្រ បេក្ខជនមានអាយុចាប់ពី២២ ដល់៣៩ឆ្នាំ ដោយគិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨។ ជាមន្ត្រីរាជការ ដែលមានបទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំ នៅតាមបណ្តាក្រសួងពាក់ព័ន្ធផ្សេងៗ ឬស្ថាប័នដែលបានកំណត់នៅក្នុងពាក្យសុំអាហារូបករណ៍ (មន្ត្រីជាប់កិច្ចសន្យាមិនត្រូវបានអនុញ្ញាតទេ)។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំដូចខាងក្រោម៖