(កូឡាឡាំពួរ)៖ កីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ឈ្នះមេដាយមាស ១គ្រឿងទៀតហើយ ក្រោយផ្តួលកីឡាករថៃ ដោយពិន្ទុ ដែលទើបបញ្ចប់មុននេះ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡា SEA Games 2017។

ក្នុងការប្រកួតចំនួន៣ទឹកពេញ (៥នាទី/ទឺក) ដែលទើបបញ្ចប់មុននេះក្នុងវគ្គផ្តាច់ព្រ័ត្រនោះ ឃឹម ឌីម៉ា បានភ្លាត់ស្នៀត ចាញ់ពិន្ទុថៃយ៉ាងប្រកៀកប្រកិត ត្រឹមតែ១០ ទល់នឹង៩ តែឃឹម ឌីម៉ា វាយបានស្មើពិន្ទុ ១៩-១៩ វិញក្នុងទឹកទី៣ ឃឹម ឌីម៉ា វាយឈ្នះដោយពិន្ទុជាផ្លូវការដោយពិន្ទុ ២៩ ទល់នឹង ២៨។

សូមបញ្ជាក់ផងដែរថា នេះជាមេដាយមាសទី២ ដែលកម្ពុជាដណ្តើមបានពីព្រឹត្តិការណ៍ថ្នាក់តំបន់អាស៊ាន ដែលមាន ១១ប្រទេសចូលរួម ទៅលើប្រភេទកីឡាប្រដាល់គុនខ្មែរ និងកីឡាប៉េតង់ វាយគូនាទី កែ ឡេង និង អ៊ុក ស្រីមុំ សុទ្ធតែ ឈ្នះអត្តពលិកថៃដូចគ្នា៕