(ភ្នំពេញ)៖ ក្រសួងព័យត៌មានសហការជាមួយក្រុមការងារតំណាងស្ថានទូតនៃប្រទេសសមាជិកអាស៊ាននឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី ASEAN FILM FESTIVAL ដើម្បីអបអរខួបលើកទី៥០ នៃការបង្កើតអាស៊ាន។ បើតាមក្រសួងព័ត៌មាននៅក្នុងពិធីនាថ្ងៃស្អែកនេះ ខ្សែ ភាពយន្តចំនួន១០ របស់ប្រទេសជាសមាជិកអាស៊ាន នឹងត្រូវដាក់បង្ហាញផងដែរ។

តាមសេចក្តីជូនដំណឹងអង្គភាពព័ត៌មាន ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា សន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៣៖០០នាទី នាសាលសត្យា ទីស្តីការក្រសួងព័ត៌មាន៕