(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ៖ លោក លឹម ជាវុត្ថា, ស៊ន សុភ័ក្រ្ត, លោក វ៉ាន់ សារាយ, លោក ប៉ា ជេដ្ឋា, លោក ពេជ្រ ប៊ុនសាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក អាន គុន្ធធារ៉ា និង លោក ហួន លីហួ៖

 

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យលោក ចម ប្រសិទ្ធ ដោះស្រាយតម្លៃទឹកនៅភ្នំពេញជាបន្ទាន់ ក្រោយមានការរិះគន់ និងប្រតិកម្មពីប្រជាពលរដ្ឋ, នាយករដ្ឋមន្ដ្រី ឲ្យសងប្រាក់ទៅប្រជាពលរដ្ឋវិញ ចំពោះលុយដែលយកលើស

២៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញលិខិតសុំទោសប្រជាពលរដ្ឋទាំងអស់ចំពោះកំហុសរបស់ខ្លួន និងប្រកាសសងលុយជូនអតិថិជនវិញ ព្រមទាំងសន្យាមិនឲ្យមានកំហុសជាលើកទី២ កើតឡើងនោះឡើយ

៣៖ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវយ៉ាងទទូចឱ្យម្ចាស់ផ្ទះជួលដល់កម្មករកុំតម្លើងថ្លៃ គ្រាប្រាក់ឈ្នួលកើនឡើង

៤៖ សម្តេចតេជោ ហ៊ុន សែន៖ ចាប់ពីខែកញ្ញាតទៅ តម្លៃប្រើប្រាស់ទឹក នៅតាមបន្ទប់ជួលរបស់កម្មករ នឹងធ្លាក់នៅត្រឹម៨០០រៀល ក្នុង១ម៉ែត្រគូប

៥៖ សម្តេចតេជោ ហ៊ុន សែន៖ បើចិនបើកឱ្យមាន Facebook, នោះ Page Like របស់សម្តេចនឹងកើនឡើងច្រើនទៀត ខណៈប៉ុន្មានថ្ងៃនេះ Facebook របស់លោក សម រង្ស៊ី មានគេ Unlike រហូត

៦៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច៖ ដើម្បីអំណាច ទោះកូនស្រីក៏ហ៊ានបរិច្ចាគដែរ តែកុំភ័យអស់កូនក្រមុំពីរ បើមិនបានអំណាច ក៏បានចៅដែរ !

៧៖ លោក យ៉េង វីរៈ ជាប់ឆ្នោតម្តងទៀត ដើម្បីបន្តតំណែងជាប្រធាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រាប់អាណត្តិទី២

៨៖ មុនថ្ងៃបាញ់សម្លាប់គ្នា មានសារដ៏ផ្អែមល្ហែមជាច្រើនរវាង លោក ខៀវ កូណែល បងប្រុសអ្នកនាង ខៀវ សានសាណា និងភរិយា ត្រូវបានបង្ហាញលើ Facebook, តាមរយៈសារបង្ហាញថា ពួកគេស្រឡាញ់គ្នាដូចស្រមោច និងស្ករ

៩៖ ករណីអារ-ក និងខ្វេះភ្នែកដ៏សាហាវសម្លាប់សាច់ថ្លៃខ្លួនឯង, ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនភ្លាម

១០៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងបង្កើនថវិកាដល់ ៩០០លានរៀលនៅឆ្នាំក្រោយ សម្រាប់ការពារក្តីជូនជនក្រីក្រដែលគ្មានលទ្ធភាពជួលមេធាវី

១១៖ យុទ្ធនាការថ្ងៃទី២៨ រៃអង្គាសថវិកាជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី ចាប់ផ្តើមបន្តទៀត នៅផ្សារត្រាំខ្នា ស្រុកបាទី

១២៖ ទីបំផុត ! តុលាការ សម្រេចឃុំខ្លួន តារាលក់ឡេលាបស្បែកតាម Facebook ដ៏សិចស៊ីឈ្មោះ «Love Riya» ដាក់ពន្ធនាគារបណ្តោះអាសន្ន

* ព័ត៌មានអន្តរជាតិ (World News)

១៖ ករណីបុកនាវាពិឃាតអាមេរិក នៅក្បែរសិង្ហបុរី៖ «សាកសពនាវិកអាមេរិកទាំង ១០នាក់ ត្រូវបានរកឃើញហើយ»

២៖ ទីបំផុត «កងទ័ពអាកាសអាមេរិកចាយលុយជិត ៧០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍មីស៊ីលជំនួស ICBM ចាស់» ចំពោះមុខឥទ្ធិពលកាន់តែរីកធំ របស់កូរ៉េខាងជើង!

៣៖ ប្រទេសចិន និងរុស្ស៊ី «សម្រេចកិច្ចព្រមព្រៀងថ្មីមួយ ដែលនឹងនាំមនុស្សឡើងស្រាវជ្រាវឋានព្រះច័ន្ទ»

៤៖ ហេតុអ្វីបានជាសហរដ្ឋអាមេរិក មិនអាចឈ្នះសង្គ្រាមនៅអាហ្វហ្គានីស្ថាន? តើមកពីអាមេរិកខ្លួនឯងមិនចង់ឈ្នះ ឬជាការបង្កប់យុទ្ធសាស្ត្រអ្វីផ្សេងពីនេះ?

៥៖ ទីបំផុត «មហាយក្សចិន-ឥណ្ឌា ព្រមព្រៀងគ្នាដកទ័ពពីតំបន់ព្រំដែនជម្លោះ» ដែលជារឿងតានតឹងមួយរយៈមកហើយ! ៕