(កំពត)៖ តុលាការខេត្តកំពត បានប្រកាសជូនដំណឹងដល់បុរសម្នាក់ ក្នុងសំណុំរឿងដីធ្លីមួយកន្លែង នៅក្រុងកំពត ឲ្យចូលបង្ហាញខ្លួន នៅចំពោះមុខតុលាការ ក្នុងរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ បើមិនដូច្នេះទេ តុលាការនឹងចេញសាលក្រមជាស្ថាពរ។

មន្រ្តីតុលាការខេត្តកំពត តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះថា បុរសម្នាក់ឈ្មោះ កែ ជា អាយុ៤៣ឆ្នាំ រស់នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុង-ខេត្តកំពត ត្រូវបានតុលាការកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ បានសម្រេចថា ទទួលស្គាល់កិច្ចសន្យាលក់ផ្តាច់ ក្នុងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ឈ្មោះ កែវ ជា កាលពីដើមខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕