(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឆ្លៀតឱកាសពេលទំនេរ អញ្ជើញចូលរួមសំណេះសំណាលសួរសុកទុក្ខនិយោជក និងបងប្អូនកម្មករនិយោជិក នៅរោងចក្រ វីងស្ដារស៊ូ ស្ថិតនៅភូមិអង្គសុគន្ធា ឃុំមោងឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង លើកឡើងថា ជានិច្ចជាកាលលោកបានឲ្យមន្ត្រីជំនាញចុះផ្ទាល់ ពីសុខទុករបស់បងប្អូន កម្មករ កម្មការិនីនៅតាមបណ្តាលរោងចក្រ​ក្នុងទឹកដីខេត្តកំពង់ស្ពឺ ដើម្បីស្វេងរកពីភាពអវិជ្ជមាន មិនភាពវិជ្ជមានរបស់ថៅកែរោងចក្រមកលើកម្មករ កម្មការិនីដែលបម្រើការនៅក្នុងរោងរបស់ខ្លួន ដោយមិនប្រកាន់បក្សនយោបាយ ជាតិសាសន៍ ប្រពៃណី ទំនៀមទំលាប់ដោយឈរលើគោលការណ៍ជាថ្នាក់ដឹកនាំមួយរូបប្រកបដោយភាពស្មើរគ្នា។

លោក វ៉ី សំណាង បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែយកចិត្តទុកពូបញ្ហាសុខទុករបស់បងប្អនកម្មករ កម្មការិនី ដែលបម្រើការនៅតាមបណ្តាលរោងចក្រទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីការដោះស្រាយនូវបញ្ហាប្រឈមនានា ដែលកម្មករ កម្មាការិនីរោងចក្រកំពុងជួបប្រទះនិងធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថា សហគ្រាស គ្រឹះស្ថាន រោងចក្រ នៅទូទាំងខេត្តកំពង់ស្ពឺ មានចំនួន២០៣ កន្លែង បានចុះបញ្ជីការសរុបចំនួន១៦៦កន្លែង និងមានកម្មករសរុបចំនួន៩០,២៦៤នាក់ ស្រី៧៦,៣២២នាក់៕