(ភ្នំពេញ)៖ អតិថិជនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឥឡូវនេះអាចបង់វិក័យប័ត្រទឹករបស់ខ្លួន តាមរយៈ SmartLuy ដោយចូលទៅកាន់ App នៅក្នុងទូរស័ព្ទ ឬក៏តាមរយៈភ្នាក់ងារ SmartLuy និងតាម Smart Shop ទូទាំងប្រទេស។

ជាទូទៅប្រជាជនកម្ពុជា ទូទាត់វិក័យប័ត្រទឹក របស់ខ្លួន ដោយបង់លុយដោយផ្ទាល់ នៅទីស្នាក់ការកណ្តាល ឬតាមសាខាទាំងបួន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជម្រើសទូទាត់លុយជាច្រើនទៀត ត្រូវបានផ្តល់ជូន ដូចជាតាមរយៈម៉ាស៊ីនអេធីអឹម របស់ធនាគារមួយចំនួន Online Banking និងការទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃ ។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាម វេបសាយរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយសារតែកម្ពុជា​ ជាប្រទេសដែលមានសេដ្ឋកិច្ច ផ្អែកលើសាច់ប្រាក់ ភាគច្រើនប្រជាជន នៅតែទូទាត់វិក័យប័ត្រ តាមរយៈសាច់ប្រាក់ ដោយមានអតិថិជន មួយចំនួនតូចតែប៉ុណ្ណោះ ដែលប្រើប្រាស់ការទូទាត់ តាមរយៈវិស័យធនាគារ ។

ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនេះ ក្រុមហ៊ុន Smart បានសហការជាដៃគូជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីផ្តល់ជូនអតិថិជន SmartLuy របស់ខ្លួននូវមធ្យោបាយសាមញ្ញ និងរហ័សក្នុងការបង់ថ្លៃទឹក ដោយគិតថ្លៃសេវាចាប់ពី ១,០០០រៀលប៉ុណ្ណោះ ក្នុងមួយប្រតិបត្តិការ។ សម្រាប់អតិថិជនដែលមានកម្មវិធីទូរស័ព្ទ(App) SmartLuy ពួកគេអាចបង់វិក័យប័ត្រ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដោយចុចយកពាក្យ «Bill Payment» នៅក្នុងApp នោះ ។ អតិថិជនផ្សេងទៀត លោកអ្នកក៏អាចទូទាត់វិក័យប័ត្រទឹក បានយ៉ាងងាយស្រួល នៅតាមភ្នាក់ងារ SmartLuy ទូទាំងប្រទេស ឬនៅតាម Smart Shop នានា ។

SmartLuy បានចាប់ដំណើរការក្នុងឆ្នាំ២០១៥ ជាសេវាកម្មហិរញ្ញវត្ថុបែបឌីជីថល ដែលអនុញ្ញាត ឱ្យអតិថិជនរបស់ខ្លួនអាច ដាក់ប្រាក់ ផ្ទេរប្រាក់ និងដកប្រាក់បានយ៉ាងរហ័ស និងមានសុវត្ថិភាព។ តាមរយៈ SmartLuy អតិថិជនក៏អាចប្រើប្រាស់ សេវាកម្មហិរញ្ញវត្ថុនានា ផ្សេងទៀតដូចជា ការទូទាត់វិក័យប័ត្រនានា ការទិញកាតទូរស័ព្ទគ្រប់ប្រព័ន្ធ និងការបង់ប្រាក់ Online ជាដើម។ អតិថិជន SmartLuy អាចធ្វើការផ្ទេរប្រាក់បាន ក្នុងតម្លៃទាបបំផុត នៅប្រទេស ដោយចាប់ផ្តើមត្រឹមតែ ១,៥០០ ហើយរាល់ការទិញកាតទូរស័ព្ទរបស់ Smart អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ៥% ផងដែរ ។

SmartLuy ក៏កំពុងបន្តចាប់ដៃគូ និងបន្ថែមសេវាកម្មនានាជាច្រើនទៀត ដល់អតិថិជនរបស់ខ្លួន។ អតិថិជន Smart ដែលមានចំណាប់អារម្មណ៍ ក្នុងការប្រើប្រាស់ SmartLuy អាចបង្កើតគណនីរបស់ខ្លួន ដោយទាញយកកម្មវិធីទូរស័ព្ទនៅលើ Google Play Store ឬ Apple App Store ឬដោយចុច * 1111 # ៕