(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នឹងបើកវគ្គបណ្តុះបណ្តាល ស្តីពី ការស្រាវជ្រាវ និងស៊ើបអង្កេតពាក់ព័ន្ធ និងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ ក្រោមអធិបតីភាពលោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយមានការចូលរួមពី តំណាងក្រុមហ៊ុនអន្តរជាតិចំនួន១០ មកពីប្រទេសសិង្ហបូរី នៅទីស្តីការក្រសួងមហាផ្ទៃ។

តាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែដសីហា ឆ្នាំ២០១៧នេះ ឲ្យដឹងថា គណៈកម្មាធិការ គ.ប.ផ.ក មានឆន្ទៈពិតប្រាកដ និងតាំងចិត្តដ៏មុតមាំ បម្រើការពារ និងធានជូនប្រជាពលរដ្ឋ ឲ្យទទួលបាននូវការប្រើប្រាស់ផលិតផល ប្រកបដោយគុណភាពតាមបទដ្ឋាន បច្ចេកទេសត្រឹមត្រូវច្បាស់លាស់ និងមានសុវត្ថិភាព រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ដោយមានសក្តានុពលគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់ និងសាកលលោក៕

សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មាន៖